អត្ថបទពាណិជ្ជកម្ម
vivo V17 Pro កាមេរ៉ា 6 គ្រាប់ ចេញលក់​ជា​ផ្លូវការ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​!
14, Oct 2019 , 1:49 pm        
រូបភាព
ដោយ: ថ្មីៗ
V17 Pro ជា​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី របស់​ក្រុមហ៊ុន vivo ដែលមាន​ភ្ជាប់​មកជា​មួយ​នឹង​កាមេរ៉ា​សរុប​ចំនួន 6 គ្រាប់ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ថតរូប​ភាព បាន​កាន់តែ​ពេញចិត្ត​។ ក្នុងនោះ vivo ក៏​ទើបតែ​ប្រកាស​បង្ហាញ​វត្តមាន ស្មា​ត​ហ្វូ​ន​នេះ ចូលមក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ ជាមួយនឹង​ការដាក់​ឲ្យ Pre-order កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ 2019​។

​សម្រាប់​ពេលនេះ vivo ក៏បាន​បញ្ជាក់​ពីថ្ងៃ​ចេញលក់​ជា​ផ្លូវការ សម្រាប់​អ្នកប្រើប្រាស់ និង​ជា​អ្នកគាំទ្រ​ផលិតផល​ម៉ាក vivo ទាំងអស់​ផងដែរ​។ បើ​យោងតាម​ការបញ្ជាក់​ពី​ខាង​ក្រុមហ៊ុន vivo នៅ​កម្ពុជា ក្រោយពី​ការដាក់ Pre-order រួចមក ស្មា​ត​ហ្វូ​ន V17 Pro ត្រូវបាន​ដាក់លក់​នៅក្នុង​ថ្ងៃទី​១៣ ខែតុលា កាលពី​ម្សិលមិញ ជាមួយនឹង​កញ្ចប់​តម្លៃ 449 ដុល្លារ​។ នេះ​ជាត​ម្លៃ​មួយ ដែល​ល្អ គួបផ្សំ​ជាមួយ​លក្ខណៈសម្បត្តិ​ប្រសើរ​ផង​នោះ V17Pro អាច​ត្រូវចិត្ត​អ្នកប្រើប្រាស់​ភាគច្រើន​បាន​។ ក្រៅពីនេះ vivo ក៏​ផ្តល់ជូន​ជា​កាដូ​បន្ថែមទៀត​ផងដែរ​។ អ្វីដែល​ពិសេស​នោះ គឺ​ស្មា​ត​ហ្វូ​ន V17Pro នេះ ពិត​ជាមាន​ចំណុច​ល្អ និង​ចំនុច​ទាក់ចិត្ត​ច្រើន ស្របទៅតាម​តម្រូវការ​អតិថិជន ក្នុងពេល​បច្ចុប្បន្ន​។​



​ខាងក្រោម​គឺជា​លក្ខណៈពិសេស​នៃ​ស្មា​ត​ហ្វូ​ន vivo V17Pro ៖

. ភ្ជាប់​មកជា​មួយ​អេក្រង់ ទំហំ 6.44 អ៊ី​ញ Ultra Fullview™Display ជា​ប្រភេទ Super AMOLED  អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2400 x 1080 FHD+ លាតសន្ធឹង​ប្រមាណ 91.65% នៃ​ផ្ទៃ ខាងមុខ ប្រើ E3 OLED ចុងក្រោយ​បំពាក់ DCI -P3 Colorgamut 100%
. ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 675AIE Octa-core
. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.0 GHz
. មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB
. មាន​ថ្ម​ទំហំ​ធំ 4100 mAh
. ដំណើរការ​ដោយ Android 9 និង​ស្បែក Interface ប្រភេទ Funtouch OS 9.1
. មាន​កាមេរ៉ា​មុខ​ផុស​ឡើង​2​គ្រាប់ ទំហំ (32MP+8MP), កាមេរ៉ា​ក្រោយ​4​គ្រាប់ (42MP+8MP+2MP+2MP)                            
. បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ផ្លេកបន្ទោរ Dual-Engine Fast Charging (9V 2A)      
.  បំពាក់​មក​ជាមួយនឹង​ខ្សែ​សាក USB C
. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
. មានមុខ​ងារ Face Unlock + FingerPrint





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com