អន្តរជាតិ
លោក ត្រាំ ដក​កងកម្លាំង​ដែល​នៅ​សេសសល់​ពី​ប៉ែក​ខាងជើង​ប្រទេស​ស៊ី​រី និង​ព្រមាន​អំពី​ការដាក់ទណ្ឌកម្ម​ខ្លាំងក្លា​លើ​តួ​ក​គី
14, Oct 2019 , 7:59 pm        
រូបភាព
លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​ចូលរួម​ក្នុង​សន្និសីទ​មួយ​ជាមួយ​នឹង​ប្រធានាធិបតី ដូណាល់ ត្រាំ និង​មេដឹកនាំ​យោធា​កំពូលៗ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។​ រូបពី AFP ។
លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​ចូលរួម​ក្នុង​សន្និសីទ​មួយ​ជាមួយ​នឹង​ប្រធានាធិបតី ដូណាល់ ត្រាំ និង​មេដឹកនាំ​យោធា​កំពូលៗ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។​ រូបពី AFP ។
ដោយ: VOA
សហរដ្ឋអាមេរិក​ដក​កងកម្លាំង​ទាំងអស់​នៅ​សេសសល់​ពី​ប៉ែក​ខាងជើង​ប្រទេស​ស៊ី​រី ខណៈដែល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា «​វា​គឺជា​ឈ្លាសវៃ​ក្នុងការ​ផ្លាស់ប្ដូរ​» ក្នុង​ការដែល​មិន​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​គ្នា​ដែល​បង្កឡើង​ដោយ​តួ​ក​គី ប្រឆាំងនឹង​ក្រុម​យុទ្ធជន ឃឺ​ដ ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​សហរ​ដ្ឋ​អាមេរិក​។



​លោក ត្រាំ បាន​ថ្លែងថា លោក​កំពុងតែធ្វើការ​ជាមួយនឹង​សមាជិកសភា ដោយ​រួមទាំង​ពួក​អ្នកប្រជាធិបតេយ្យ​ផង ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ទៅលើ​ប្រទេស តួ​ក​គី ចំពោះ​ការវាយប្រហារ​ឆ្លង​ព្រំដែន​។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បាន​បដិសេធ​ជាមុន​រួចទៅហើយ​។ លោក ត្រាំ បាន​ថ្លែង​លើ​បណ្ដាញ​សង្គម Twitter ថា មានការ​ព្រមព្រៀងគ្នា​យ៉ាងខ្លាំង​ចំពោះ​ការចាត់វិធានការ​ទៅលើ​ប្រទេស​តួ​ក​គី ដែលជា​សមាជិក​អង្គការ​អូតង់​មួយ​ដែរនោះ​។

​លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក បាន​ថ្លែង​ក្នុង​កម្មវិធី Fox News Sunday កាលពី​ថ្ងៃអាទិត្យ​ថា កាលពី​យប់​ថ្ងៃ​សៅរ៍ លោក ត្រាំ បាន​បញ្ជា​ឲ្យ​ដក​កងកម្លាំង​របស់​អា​មេ​រិ​ក​ដែល​នៅ​សេសសល់​ទាំង​១.០០០​នាក់​ចេញពី​ប៉ែក​ខាងជើង​ប្រទេស​ស៊ី​រី​។ លោក Esper បាន​ថ្លែងថា មន្ត្រី​អាមេរិក​មានការ​ភ័យខ្លាច​ថា កងកម្លាំង​អាមេរិក​នឹងត្រូវ​បាន​ចំណាយ​យ៉ាង​ខ្ជះខ្ជាយ ដោយសារតែ​កងកម្លាំង​តួ​ក​គី​ហាក់​មានប្រៀប​ចំពោះ​កងកម្លាំង​ឃឺ​ដ​រួចទៅហើយ​។ តួ​ក​គី​ចាត់ទុក​ក្រុម ឃឺ​ដ ថា​ជា​ក្រុម​ភេរវកម្ម ប៉ុន្តែ​ពួក​ប​ស្ចឹ​ម​ប្រទេស​ភាគច្រើន​ចាត់ទុក​ក្រុម​នេះ​ថា​ជា​ដៃគូ​សំខាន់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​។

​លោក Esper បាន​បដិសេធ​នឹង​អ្នក​រិះគន់​នៅក្នុង​សភា​មួយចំនួន ដោយ​រួមទាំង​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​របស់លោក ត្រាំ ផង ថា សហរដ្ឋអាមេរិក​បាន​បោះបង់ចោល​ក្រុម ឃឺ​ដ​៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com