ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ឡៅ ចិត្រា ចំណាយពេលជាង៣នាទីផ្តួល លន បញ្ញា គ្រងខ្សែក្រវាត់មាស និងថវិកា១ម៉ឺនដុល្លារ
14, Oct 2019 ,
4:15 pm
រូបភាព
×
ដោយ:
កីឡាករ ឡៅ ចិត្រា បានផ្តួលកីឡាករ លន បញ្ញា ឲ្យសន្លប់ក្នុងទឹកទី២ ដើម្បីគ្រងខ្សែក្រវាត់មាសប្រចាំកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយទូរទស្សន៍ PNN។ ការឈ្នះខ្សែក្រវាត់លើកនេះ វាជាការសម្រេចក្តីស្រមៃរបស់ ចិត្រា ដែលបានប៉ងតាំងពីមុនបើករដូវកាល។ ចិត្រា បានឆ្លៀតផ្តល់ជាគំនិតដល់កីឡាករ លន បញ្ញា ជាសិស្សប្អូនរួមអាជីព ឲ្យបន្តខិតខំហ្វឹកហាត់ ពិសេសពង្រឹងលើកម្លាំងស៊ុះ និងល្បឿននៃការវាយ។
ពេលវេលាប្រមាណ៣នាទី៤០វិនាទី វាគ្រប់គ្រាន់សម្រាប់កីឡាករ ឡៅ ចិត្រា ដើម្បីផ្តួលកីឡាករ លន បញ្ញា គ្រងខ្សែក្រវាត់មាស អមជាមួយថវិកាលើកទឹកចំនួន១ម៉ឺនដុល្លារ។ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រអធិរាជគុនខ្មែរ ISI Palm នៅសង្វៀន PNN នៅរសៀលថ្ងៃទី១៣ តុលា កីឡាករ ឡៅ ចិត្រា បានប្រើកណ្តាប់វាយផ្ទៃមុខ និងបោះជង្គង់ធ្ងន់ៗលើក្បាលពោះកីឡាករ លន បញ្ញា ធ្វើឲ្យអាជ្ញាកណ្តាលរាប់៨ម្តងនៅចុងទឹកទី១។
ក្រោយស្ទាបស្ទង់ដឹងពីកម្រិតសមត្ថភាព និងកម្លាំងរបស់ដៃគូហាក់ថមថយ ចិត្រា មិនបង្អង់ឡើយក្រោយស្នូរជួងទឹកទី២ចាប់ផ្តើម ដោយរូបគេបានប្រើកណ្តាប់ដៃលឿនៗវាយទៅលើផ្ទៃមុខរបស់ លន បញ្ញា ដែលព្យាយាមរារាំងពីការវាយសម្រុកនេះ។ ការប្រើកណ្តាប់ដៃធ្ងន់ៗជាមួយការបោះជង្គង់ទៅលើពោះទឹកពីសំណាក់ ចិត្រា ធ្វើឲ្យ បញ្ញា ហាក់បាត់បង់ការគ្រប់គ្រង ដែលហុចឱកាសឲ្យ ចិត្រា ប្រើកែងឆ្វេងផ្តួល បញ្ញា ឲ្យសន្លប់នៅដើមទឹកទី២តែម្តង។
ការផ្តួលគូប្រកួតត្រឹមទឹកទី២ គឺវាលើសពីការរំពឹងទុករបស់កីឡាករ ឡៅ ចិត្រា ដែលរំពឹងថា ការប្រកួតនឹងអាចបន្តរហូតដល់ទឹកទី៥ ក្រោយរូបគេ ឃើញវីដេអូសកម្មភាពហ្វឹកហាត់ និងការប្តេជ្ញាចិត្តប្រកួតរបស់ លន បញ្ញា មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រមកដល់។
ជាមួយការបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងចាត់ទុកការឈ្នះខ្សែក្រវាត់ជាការសម្រេចក្តីប្រាថ្នា ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧រូបនេះបានរៀបរាប់ថា៖«ដំបូងខ្ញុំយល់ថា គាត់(លន បញ្ញា)តាំងចិត្តមកវាយ ដូច្នេះយ៉ាងហោចណាស់ក៏បាន៤ទៅ៥ទឹកដែរ។ ប៉ុន្តែក្រោយគាត់ចូលពីបីជង្គង់នៅទឹកទី១ កម្លាំងគាត់ហាក់ធ្លាក់ចុះ ពេលនោះខ្ញុំគិតថា មិនបាន៣ទឹកទេ។ បន្ទាប់ពីឃើញគាត់រាងទ្រុឌទ្រោម ខ្ញុំក៏វាយផ្តាច់តែម្តងទៅ»។
អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺរូបនេះសង្កេតឃើញថា បច្ចេកវាយរបស់កីឡាករ លន បញ្ញា គឺធ្វើបានល្អ តែហាក់ខ្សោយកម្លាំង។ ក្នុងនាមកីឡាករជើងខ្លាំងម្នាក់ពោរពេញដោយបទពិសោធ ចិត្រា ផ្តល់ជាគំនិតខ្លះៗដល់កីឡាករ លន បញ្ញា ដើម្បីយកទៅអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរ។ រូបគេ ជំរុញឲ្យកូនសិស្សរបស់លោក ធន់ សុភា រូបនេះ ហ្វឹកហាត់ពង្រឹងទម្ងន់ដៃ និងជើងថែមទៀត។
កីឡាករ លន បញ្ញា បានអះអាងថា នេះជាបរាជ័យធ្ងន់ធ្ងរបំផុត តាំងពីរូបគេចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ពោលគឺរូបគេមិនធ្លាប់មានកីឡាករណាវាយឲ្យសន្លប់ដូចនេះនោះទេ។ ទោះរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងអាជីពជាលើកដំបូងក៏ដោយ តែ បញ្ញា មិនបាក់ទឹកចិត្តនោះទេ ហើយរូបគេប្តេជ្ញានឹងព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងជាងនេះទៀត។
សម្រាប់កីឡាករ លន បញ្ញា ទោះបីទទួលបានត្រឹមជើងរង តែវាជាជោគជ័យមួយដ៏ធំសម្រាប់គេ ព្រោះរូបគេមិននឹកស្មានថា អាចឈានដល់វគ្គផ្តាច់ព្រ័ត្រនោះឡើយ។ បច្ចេកទេសប្រើជង្គង់បានល្អ និងការប្រើកណ្តាប់ដៃវាយលឿនៗរបស់កីឡាករ ឡៅ ចិត្រា ត្រូវបាន លន បញ្ញា ចាត់ទុកជាចំណុចខ្លាំង ដែលធ្វើឲ្យគេបរាជ័យនៅលើកនេះ។ សម្រាប់តំណែងជើងឯករង លន បញ្ញា ទទួលបានថវិកាលើកទឹកចិត្តចំនួន៨លានរៀល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់គុនខ្មែរ
ឡៅ ចិត្រា
លន បញ្ញា
អធិរាជគុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម