ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំនាញ៩ ដែលមានទីផ្សារការងារច្រើន ទាំងនៅពេលបច្ចុប្បន្ន និងអនាគត
14, Oct 2019 ,
9:59 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ជំនាញវិស្វកម្មអគ្គិសនី វិស្វកម្មមេកានិច បរិស្ថានវិទ្យា គីមីអាហារ សវនកម្ម ប្រព័ន្ធផ្សព្វផ្សាយ សំណង់ស៊ីវិល ស្ថាបត្យកម្ម និងកសិកម្ម គឺជាជំនាញដែលមានតម្រូវការទីផ្សារការងារច្រើនទាំងពេលបច្ចុប្បន្ន និងអនាគតលោក។ នេះបើតាមលោក សូ សុធីរ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអប់រំនៅរាជបណ្ឌិត្យសភាកម្ពុជា។ អ្នកស្រាវជ្រាវរូបនេះ បានសង្កត់ធ្ងន់ថា ជំនាញគណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ នឹងលែងមានទីផ្សារការងារច្រើន ព្រោះបច្ចេកវិទ្យានៅក្នុងវិស័យនេះ កំពុងតែជំនួសមនុស្សជាបណ្ដើរៗហើយ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសដែលរៀបចំដោយ លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗ ជាមួយ លោក សូ សុធីរ បណ្ឌិតវិទ្យាសាស្ត្រអប់រំ និងជាសាស្ត្រាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាដូចតទៅ៖
លោក សូ សុធីរ បណ្ឌិតវិទ្យាសាស្ត្រអប់រំ និងជាសាស្ត្រាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ ជាការជ្រើសរើសមុខរបរសម្រាប់ថ្ងៃអនាគត។ បើតាមអ្នកស្រាវជ្រាវរូបនេះ ការសិក្សានៅថ្នាក់ចំណេះដឹងទូទៅ គ្រាន់តែជាការបុកគ្រឹះផ្ទះប៉ុណ្ណោះ តែការរៀនជំនាញនៅសាកលវិទ្យាល័យ គឺជាការសាងសង់ផ្ទះឡើងទៅលើតាមម៉ូដរៀងៗខ្លួន។ «ជំនាញវិស្វកម្មអគ្គិសនី វិស្វកម្មមេកានិច បរិស្ថានវិទ្យា គីមីអាហារ សវនកម្ម ប្រព័ន្ធផ្សព្វផ្សាយ សំណង់ស៊ីវិល ស្ថាបត្យកម្ម និងកសិកម្ម គឺជាជំនាញ ដែលមានទីផ្សារការងារច្រើនទាំងពេលបច្ចុប្បន្ន និង៥ឆ្នាំខាងមុខទៀត»។ នេះជាការអះអាងចំៗរបស់លោក សូ សុធីរ ដោយដកស្រង់ពីសៀវភៅមគ្គុទេសក៍សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បើតាមបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំរូបនេះ នៅថ្ងៃខាងមុខ មុខជំនាញដែលធ្វើការនៅធនាគារ នឹងលែងត្រូវប៉ាន់ទៀតហើយ។ លោកពន្យល់យ៉ាងដូច្នេះថា៖ «ធនាគារសព្វថ្ងៃ គេមានAppនិងATM ដែលអាចដាក់ និងដកលុយ ដោយមិនចាំបាច់ទៅធនាគារ។ បើមនុស្សយល់ដឹងលើវិស័យនេះកាន់តែច្រើន គេដក ឬដាក់លុយដោយខ្លួនឯងបាន។ ដូច្នេះ បុគ្គលិកធនាគារ គេនឹងត្រូវការកាន់តែតិច»។
លោក សូ សុធីរ បានជំរុញឲ្យនិស្សិតចាប់អារម្មណ៍រៀនជំនាញកសិកម្ម ព្រោះជំនាញនេះ កំពុងមានតម្រូវការច្រើន តែមាននិស្សិតរៀនតិច ស្របពេលដែលប្រជាជនកម្ពុជាភាគច្រើន តែនៅធ្វើស្រែតាមបែបបុរាណ។
លោកពន្យល់យ៉ាងដូច្នេះថា៖ «បើតាមទស្សនៈខ្មែរយើងពីដើម គេគិតថា ខំរៀនអស់ប្រាក់ជាច្រើន មិនឲ្យកូនវិលទៅធ្វើស្រែវិញទេ។ នេះជាទស្សនៈចាស់គំរឹល ព្រោះបច្ចុប្បន្ន កសិកម្មឥឡូវ មិនដូចពីមុនទេ គេធ្វើស្រែ ឬក៏ចិញ្ចឹមសត្វ គេមានបច្ចេកទេសត្រឹមត្រូវ»។
បើទោះបីជំនាញទាំង៩ខាងលើ មានទីផ្សារការងារខ្ពស់មែន តែសាស្ត្រាចារ្យរូបនេះ បានណែនាំឲ្យនិស្សិតកុំភ្លេចរៀនផ្នែកវិទ្យាសាស្ត្រសង្គម និងសិល្បៈផងដែរ ព្រោះ វាជាមុខវិជ្ជាដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ប៉ុន្តែ មាននិស្សិតរៀនតែ៧ភាគប៉ុណ្ណោះ។
ក្រៅពីជ្រើសរើសជំនាញស្នូលហើយនោះ លោក សូ សុធីរ ចង់ឲ្យនិស្សិតខិតខំរៀនភាសាបរទេស និងកុំព្យូទ័រ ដែលជាជំនាញអម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ប្រឡូកក្នុងការងារនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សូ សុធីរ
ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម