ជាតិ
រថយន្ត
សង្គមជាតិ
ប៉ូលិស​ភ្នំពេញ នឹង​ចាប់​ផាក​ហើយ​ទុក​បណ្តោះអាសន្ន​ចំពោះ​យានយន្ត ដែល​គ្មាន​ឬ​មាន​ស្លាក​លេខ​មិន​ត្រឹមត្រូវ​
14, Oct 2019 , 8:39 pm        
រូបភាព
រថយន្ត​​បើកបរ​ដោយ​គ្មាន​ស្លាកលេខ ដែលចរាចរ​នៅរាជធានីភ្នំពេញ​ រូបភាពពីស្នងការ​នគរបាលរាជធានីភ្នំពេញ
រថយន្ត​​បើកបរ​ដោយ​គ្មាន​ស្លាកលេខ ដែលចរាចរ​នៅរាជធានីភ្នំពេញ​ រូបភាពពីស្នងការ​នគរបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ នគរបាល​ក្នុង​រាជធានី​ភ្នំពេញ នឹង​ចាប់​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ ដែល​គ្មាន​ស្លាក​លេខ និង​អ្នក​ប្រើ​ស្លាក​លេខ​មិន​ត្រឹមត្រូវ ចាប់ពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ តទៅ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែតុលា ដែល​បញ្ជា​ឲ្យ​អធិការ​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ ចាត់វិធានការ​នេះ​ឲ្យ​បាន​តឹងរ៉ឹង​។



​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្នងការ​ដា្ឋ​ន​នគរបាល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់ថា មាន​អ្នកបើកបរ​រថយន្ត និង​ទោចក្រយានយន្ត​មួយចំនួន​មិន​ពាក់​ស្លាក​លេខ ហើយ​មួយចំនួនទៀត​ប្រើប្រាស់​ស្លាក​លេខ​មិន​ត្រឹមត្រូវ ដើម្បី​ឆ្លៀតឱកាស​ប្រព្រឹត្តិ អំពើ​លួច ប្លន់ និង​បទល្មើស​ខុសច្បាប់​ផ្សេងទៀត​។ 

​តាមរយៈ​ករណី​កើតឡើង​ជាច្រើន​នេះ អាជ្ញាធរ​ស្នើ​ឲ្យ​ពលរដ្ឋ​រួសរាន់​ទៅ​បំពេញបែបបទ​ធ្វើ​សា្ល​ក​លេខ និង​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព​ចរាចរណ៍ និង​ចូលរួម​បង្ក្រាប​បទ​លើ្ម​ស​ផ្សេងៗ​។ ជាពិសេស​ផ្តល់​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​ក្នុងការ​ស្រាវជ្រាវ​តាមរក​ជនល្មើស​ដែល​ប្រព្រឹត្តិ​ខុស​។

​បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នគរបាល នឹង​ផាកពិន័យ​ចំពោះ​ម្ចាស់​ម៉ូតូ រថយន្ត​គ្រប់​ធុន ដែល​បើកបរ​ដោយ​គ្មាន​ស្លាក​លេខ និង​ប្រើប្រាស់​ស្លាក​លេខ​មិន​ត្រឹមត្រូវ និង​ឃាត់​ទុកជា​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ទាល់តែ​ធ្វើ​ស្លាក​លេខ​រួច ទើប​អាច​យក​ត្រឡប់​ទៅវិញ​បាន​៕ 

Tag:
 អាជ្ញាធរ​
 ​ស្លាក​លេខ​
 ​ម៉ូតូ​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com