ដើម្បីគាំទ្រការចូលរួមបរិច្ចាគពីសំណាក់អតិថិជន ធនាគារ ABA ក៏បានដាក់បញ្ចូលមុខងារបរិច្ចាគប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុង ABA Mobile ផងដែរ ដើម្បីឲ្យអតិថិជនអាចចូលរួមបរិច្ចាគប្រាក់បានយ៉ាងងាយស្រួល និងដោយមិនគិតថ្លៃសេវា។ ដំណើរការនៃការចូលរួមបរិច្ចាគមានភាពងាយស្រួល និងលឿនបំផុត ដោយគ្រាន់តែ៖
1. បើកដំណើរការកម្មវិធី ABA Mobile ហើយចុចយកប៊ូតុង «ទូទាត់ប្រាក់»
2. ជ្រើសរើសយកពាក្យ «សប្បុរសធម៌ & ការបរិច្ចាគ»
3. ជ្រើសរើសយក «មូលនិធិគន្ធបុប្ផាកម្ពុជា»
4. ជ្រើសរើស គណនី ABA ហើយវាយបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក និងចំនួនទឹកប្រាក់
5. ចុចយកពាក្យ «បង់ឥឡូវ» រួចបញ្ជាក់ការទូទាត់ដោយបញ្ចូលលេខសម្ងាត់ ABA Mobile របស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរព័ត៌មានពីការបរិច្ចាគនៅក្នុង ABA Mobile សូមទាក់ទងមកកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលេខ 061 701 111 ឬទាក់ទងមកកាន់ធនាគារ ABA តាមរយៈ 023 225 333។