ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វី​នឹង​កើតឡើង​ចំពោះ​រាងកាយ ប្រសិនបើ​ញ៉ាំ​លម៉ើ ៣ ផ្លែ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​?
15, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់បាន​ទទួលទាន​ផ្លែ​លម៉ើ​ទុំ ឬ​ដំណាំ​លម៉ើ​ហើយ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​អំពី​អត្ថប្រយោជន៍​ល្អៗ​មិនគួរ​ឲ្យ​ជឿ​របស់​វា​ចំពោះ​សុខភាព​រាងកាយ​ឡើយ​។ តាមពិតទៅ​លម៉ើ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ញា​ញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភេទ​នៃ​ផ្លែឈើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់ វីតាមីន ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាចជួយ​ព្យាបាល​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេងៗ​បាន​ផងដែរ​។



​ខាងក្រោម​នេះ​យើង នឹងធ្វើ​ការបង្ហាញ​អោយដឹងពី​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ផ្លែ​លម៉ើ​ចំពោះ​សុខភាព​រាងកាយ ៖

១. គ្រប់គ្រង​សម្ពាធ​ឈាម​

​លម៉ើ ក៏មាន​ផ្ទុក​នូវ​ជាតិ​រ៉ែ និង​សារធាតុ​អុកស៊ីតកម្ម​ប៉ុន្មាន​ប្រភេទ​ដូចជា​ប៉ូ​តា​ស្យូ​ម​ដែល​ល្អ​សម្រាប់​សម្ពាធ​​ឈាម​។ ប្រសិនបើ​អ្នកទទួល​ទាន​លម៉ើ​ចំនួន ៣ គ្រាប់ ក្នុង​មួយថ្ងៃ​ជាប្រចាំ​នោះ​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​សម្ពាធ​ឈាម​នឹង​គ្មាន​ថ្ងៃ​កើតឡើង​ចំពោះ​អ្នក​ឡើយ​។ ជាតិ​ម៉ាញ៉េ​ស្យូ​ម​និង​ប៉ូ​តា​ស្យូ​ម​ជួយ​គ្រប់គ្រង​ជាតិ​សូ​ដ្យូ​ម និង​សម្រួល​សរសៃឈាម ហើយ​ថែមទាំង​ធ្វើ​ឲ្យ​កម្រិត​នៃ​សម្ពាធ​ឈាមមាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ​។​

២. បំបាត់​និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​គ្រាន់តែ​ទទួលទាន​លម៉ើ​ចំនួន​តែ ៣ ផ្លែ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​នោះ​បញ្ហា​នៃ​ការ​ទល់លាមក​គ្រប់​ប្រភេទ​និង​សូម្បីតែ​ទល់លាមក​រ៉ាំរ៉ៃ​ក៏​អាច​ត្រូវបាន​កាត់បន្ថយ​ផងដែរ​? នេះ​ក៏​ព្រោះតែ​ផ្លែ​លម៉ើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​ធ្វើ​ឲ្យ​ពោះវៀន​ដំណើរការបាន​ស្រួល ហើយ​សកម្ម​ជាង​មុន​ប្រយុទ្ធប្រឆាំង​បញ្ហា​ទល់លាមក និង​ថែមទាំង​អាច​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​ធ្វើ​ឲ្យ​ក្រពះ​មាន​សុខភាព​ល្អប្រសើរ​ទៀតផង​។​

៣. ពង្រឹង​សុខភាព​ឆ្អឹង​

​លម៉ើ​ជា​ប្រភព​នៃ​ជាតិ​សេ​លេ​ញ៉ូ​ម ទង់ដែង ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន K ព្រមទាំង​សារធាតុ​ផ្សេងៗ​ទៀត​ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​ចៀសផុត​ជំងឺ​ពុក​ឆ្អឹង​។​

៤. ទប់ទល់​បញ្ហា​ស្ត្រេ​ស​និង​ធ្លាក់​ទឹកចិត្ត (Depression)

​លម៉ើ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន B6 ដែល​ជួយ​រាងកាយ​បង្កើត​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន និង norepinephrine ធ្វើអោយ​ខួរក្បាល​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។ សេ​រ៉ូ​តូ​នី​ន​គ្រប់គ្រង​អារម្មណ៍ ខណៈដែល norepinephrine ទប់ទល់​ស្ត្រេ​ស​។ វីតាមីន B6 ទាប​ពេក​ក្នុង​រាងកាយ​ក៏​ផ្សារភ្ជាប់​ផងដែរ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

៥. បង្កើន​ថាមពល​រាងកាយ​

​លម៉ើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​ជាតិ​ស្ករ​ធម្មជាតិ fructose និង glucose ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើន​ថាមពល​រាងកាយ​ឆាប់រហ័ស​។​

៦. ទប់ស្កាត់​ជំងឺ​បេះដូង​

​លម៉ើ​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ជាតិ​សរសៃ​ដែល​ចាំបាច់​សម្រាប់​សុខភាព​បេះដូង រួមទាំង​សរសៃឈាម​បេះដូង​ដោយ​វា​ជួយ​សម្អាត​និង​បើក​សរសៃឈាម​ដែល​កកស្ទះ​។ លម៉ើ​ថែមទាំង​មាន​ផ្ទុក​សមាសធាតុ isoflavones ដែលមាន​ប្រយោជន៍​បំផុត​ជួយ​ក្នុងការ​ព្យាបាល​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង និង​រក្សាសុខ​ភាពល្អប្រសើ​រ​នៃ​បេះដូង​។​

៧. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​

​ការទទួល​ទាន​លម៉ើ​មិន​លើស ៣ ផ្លែ​ក្នុង​មួយថ្ងៃ​អាចជួយ​បង្កើន​ការលូតលាស់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ដែល​ជួយ​ការពារ​ទប់ស្កាត់​កោសិកា​មហារីក​ក្នុង​ពោះវៀនធំ​។​

៨. ជួយ​ឲ្យ​ស្រក​ទម្ងន់​

​ផ្លែ​លម៉ើ​ក៏​អាចជួយ​ឲ្យ​ស្រក​ទម្ងន់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ ហើយ​ទប់ស្កាត់​ការកើនឡើង​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើសពីនេះទៅទៀត ល្មើ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា anthocyanins phenolics និង carotenoids ដែល​ជួយ​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ បង្កើន​ការរំលាយ​អាហារ និង​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ជួយ​ឲ្យ​ស្រក​ទម្ងន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com