កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា ប៉ះ​ម្ចាស់ផ្ទះ​ហ្វីលីពីន ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត វិញ្ញ​សាបាល់​ទាត់​បុរស​
15, Oct 2019 , 11:35 am        
រូបភាព
រូបភាព FFC
រូបភាព FFC
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្ថិតក្នុង​ពូ​ល A ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម SEA Game ឆ្នាំ​២០១៩ ។ វិញ្ញាសា​បាល់ទាត់​បុរស​នេះដែរ​ក្នុង​ពូ​ល B ដែលមាន​៦​ក្រុម​ពោ​ពេញ​ដោយ​ក្រុម​ខ្លាំង មានដូចជា ថៃ ឥណ្ឌូណេស៊ី វៀតណាម ឡាវ សិង្ហ​បុរី និង​ព្រុយ​ណេ​។​



​ហ្វី​ពី​ន​នឹង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​៣០ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​១១ ធ្នូ ឆ្នាំ​២០១៩​។ ក្រោយ​ការចាប់​ឆ្នោត​រើស​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់ នៅ​ថ្ងៃទី​១៥ ខែតុលា​នេះ កម្ពុជា​បានគេច​ផុតពី​ពូ​លមរ​ណៈ​ដែល​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង​ដែល​រួមមាន ថៃ ឥណ្ឌូណេស៊ី និង​វៀតណាម​ជាដើម​នោះ​។​

ក្នុងចំណោមប្រទេសទាំង១០នៅតំបន់អាស៊ាន ថៃជាក្រុមខ្លាំងជាងគេសម្រាប់វិញ្ជាសាកីឡាបាល់ទាត់បុរសនេះ ក្នុងនោះទទួលបានមេដាយមាសដល់ទៅ១៦លើក ប្រាក់៤ និងសំរិទ្ធ៥។ ម៉ាឡេស៊ីនៅលេខរៀងទី២ ធ្លាប់ទទួលបានមេដាយមាស ៦លើក ប្រាក់៦ និងសំរិទ្ធ៧ តាមពីក្រោយដោយមីយ៉ាន់ម៉ាដែលឈ្នះមេដាយមាស៥ ប្រាក់៤ និងសំរិទ្ធ៤។ ឥណ្ឌូណេស៊ីនៅចំណាត់ថ្នាក់ទី៤ ឈ្នះមេដាយមាស២ ប្រាក់៤ និងសំរិទ្ធ៤។ វៀតណាមឈ្នះមេដាយមាស១លើក តែឈ្នះប្រាក់លើសគេដល់ទទៅ៧ដង និងសំរិទ្ធ៥លើក។ សិង្ហបុរីមិនធ្លាប់ឈ្នះមេដាយមាសឡើយ តែឈ្នះប្រាក់៣ដង និងសំរិទ្ធ៦លើក ខណៈដែលឡាវធ្លាប់ឈ្នះសំរិទ្ធិម្តងគត់។

វិញ្ញាសាកីឡាបាល់ទាត់បុរស តម្រូវឲ្យប្រើប្រាស់កីឡាករដែលមានអាយុក្រោម២២ឆ្នាំ (U-22) និងអនុញ្ញាតឲ្យមានកីឡាករលើសអាយុចំនួន២នាក់ចូលរួមផងដែរ៕
 


Tag:
 SEA Game
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com