ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
«ទិវង្គត» ជាពាក្យត្រូវ! មិនមែន «ទីវង្គត», «ទិវង្គត់» ឬ «ទីវង្គត់» នោះឡើយ! 
×![]()
«ទិវង្គត» គឺជាពាក្យត្រឹមត្រូវតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ «ទិវង្គត»មានខ្លឹមសារដូចនឹងពាក្យ«ជីវង្គត»ដែរ តែមិនសូវមានអ្នកប្រើប៉ុន្មានទេ។
«ទិវង្គត»អានថា(ទិវង់គត់) មានអត្ថន័យដូចគ្នានឹងពាក្យ«ជីវង្គត» ដែលមានន័យថា ទៅកាន់ទេវលោក ដែលទៅកើតជាទេវតាហើយ។ ខ្មែរយើងប្រើជារាជសព្ទ ដូច្នេះថា «ទ្រង់សោយទិវង្គតហើយ»។
វចនានុក្រមខ្មែរ បានលើកឡើងពីពាក្យមួយទៀត គឺ «ទិព្វជង្គត» ដែលមានន័យដូចគ្នាផងដែរ ដោយពាក្យជាពាក្យផ្សំ ពីពាក្យបាលី «ទិវ» [ទិព្វ + ជង្គម] ដំណើរទៅ "ឬ «ជង្គត» ទៅហើយ, ដែលទៅហើយ ) ទៅកាន់ទេវលោកហើយ (ស្លាប់); ដែលទៅកើតជាទេវតាហើយ (ដែលស្លាប់ហើយ); ខ្មែរយើងប្រើជារាជសព្ទ ទ្រង់សោយទិព្វជង្គត . . . ។
© រក្សាសិទ្ធិដោយ thmeythmey.com