ជាតិ
បាក់​ច្រាំងទន្លេ​នៅ​កំពង់ចាម​ប្រមាណ​១​គីឡូ​ម៉ែត្រ បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះ​៣៤​ខ្នង​
15, Oct 2019 , 3:31 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម ទិដ្ឋភាពការចុះពិនិត្យការបាក់ច្រាំងទន្លេរបស់អភិបាលខេត្តកំពង់ចាម
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម ទិដ្ឋភាពការចុះពិនិត្យការបាក់ច្រាំងទន្លេរបស់អភិបាលខេត្តកំពង់ចាម
​បាក់​ច្រាំងទន្លេ​ប្រមាណ​ពី​៥០០​ទៅ​១០០០​ម៉ែត្រ នៅ​ភូមិ​តា​មាង ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេ​ត​កំពង់ចាម នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ បណ្តាលមកពី​ចរន្តទឹក​ទន្លេ​ហូរ​បុក​ប៉ះ​ច្រាំងទន្លេ​តែ​ម្ខាង (​ច្រាំង​ខាងលិច​)​។ ការបាក់​ច្រាំងទន្លេ​នេះ បាន​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​៣៤​ខ្នង​។​



​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៥​តុលា​នេះ​ថា​៖«​បាក់​ច្រាំងទន្លេ​នេះ ដោយសារ​ចរន្ត​ទឹកទន្លេ​ហូរ​បុក​ប៉ះ​ច្រាំងទន្លេ​តែ​ម្ខាង បណ្ដាល​ផ្ទះ​ពលរដ្ឋ​៣៤​បាន​រង​ការប៉ះពាល់ ហើយ​អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​បាន​៣​ខ្នង​ហើយ​។ ផ្លូវ​ពី​ក្រុង​កំពង់ចាម​ទៅ​ស្រុក​កងមាស ត្រូវ​ផ្អាក​ចរាច​ណ៍​ចំពោះ​រថយន្ត​ធុន​ធ្ងន់​»​។

​លោក អ៊ុន ចាន់​ដា បាន​ចាត់វិធានការ​ភ្លាម បន្ទាប់ពី​កើតហេតុ ដោយ​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ដើម្បី​រង់ចាំ​ម​ន្ទ្រី​ជំនាញ​ដោះស្រាយ​និង​សិក្សា​ឡើងវិញ​។ អភិបាលខេត្ត​កំពង់ចាម នឹងដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​តា​មគណៈកម្ម​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​មាន​វិធានការ​ការពារ​ការបា​ក់​ច្រាំងទន្លេ​។ អាជ្ញាធរ ចុះជួយ​រុះរើ​ផ្ទះ​ពលរដ្ឋ ដែល​ប៉ះពាល់ និង​ផ្អាក​ចរាចរណ៍​ធន់​ធ្ងន់  ជា​បណ្ដោះអាសន្ន​ជៀសវាង​រំ​ជួយ​ដី​បណ្ដាល​ឲ្យ​បាក់​ច្រាំងទន្លេ​៕

Tag:
 បាក់​ច្រាំងទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com