ជាតិ
ព័ត៍មានសុខភាព
២៥ខេត្ត/រាជធានី
«​គ្រាប់​ម្រេច​និង​ប្រេង​ម្រេច​»​ជួយ​ដល់​សុខភាព​, សម្រស់ និង​ជា​ថ្នាំ​ព្យាបាល​ច្រើន​មុខ​
15, Oct 2019 , 4:29 pm        
រូបភាព
រូបភាពផ្តល់សិទ្ធិពីក្រុមហ៊ុនកែច្នៃផលិតផលខ្មែរ Confirel
រូបភាពផ្តល់សិទ្ធិពីក្រុមហ៊ុនកែច្នៃផលិតផលខ្មែរ Confirel
​ដោយ​៖ ផាត ដា​ណេ​
ភ្នំពេញ​៖ ដំណាំ​ម្រេច ជា​ប្រភេទ​រុក្ខជាតិ​វល្លិ​ដែល​ត្រូវបាន​គេ​ដាំ ដើម្បី​យក​ផ្លែ​និង​ហាល​ស​ម្ងួ​ត​សម្រាប់​ជា​គ្រឿងទេស​និង​គ្រឿង​ក្ដៅ ក្នុងការ​បង្កើន​រសជាតិ​នៃ​អាហារ​។ ម្រេច​មាន​ដើមកំណើត​មកពី​ប្រទេស​ឥណ្ឌា​ខាងត្បូង ហើយ​ត្រូវបាន​គេ​យកមក​ដាំ​រហូត​ដល់ក​ន្លែ​ង​ដទៃទៀត នៅក្នុង​តំបន់​ត្រូ​ពិ​ក​។ ម្រេច​ជា​គ្រឿងទេស​មួយ ក្នុងចំណោម​គ្រឿងទេស​ជាច្រើន ដែល​ត្រូវបាន​ដាក់បញ្ចូល​បន្ថែម​នៅក្នុង​អាហារ​អឺរ៉ុប សម្រាប់​ជួយ​ដល់​សុខភាព​ទៀតផង​។ គ្រាប់​ម្រេច និង​ប្រេង​ម្រេច មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​, សម្រស់ និង​ជា​ថ្នាំ​ព្យាបាល​ផងដែរ​។​



​ចំពោះ​សុខភាព គ្រាប់​ម្រេច​អាចជួយ​ប្រឆាំង​ជាតិ​អុកស៊ីតកម្ម​និង​បាក់តេរី ដែល​ជួយ​ដល់​ការរំលាយ​អាហារ​ពិសេស ក្រពះ​និង​ពោះវៀន​។ ម្យ៉ាងទៀត គ្រាប់​ម្រេច​បាន​ជួយ​រារាំង​មិន​ឲ្យ​កើត​នូវ​ជាតិ​អាស៊ីត​ហាយ​ត្រូ​ក្ល​រីដ​ក្នុង​ក្រពះ​។ មិនតែប៉ុណ្ណោះ គ្រាប់​ម្រេច​បាន​ជួយ​បញ្ចេញ​ញើស​, ជួយ​បំផ្លាញ​នូវ​សារធាតុ​ធាត់​, កាត់បន្ថយ​ជាតិ​ខ្លាញ់​, រក្សា​សមតុល្យ​ក្នុង​រាងកាយ​, ផ្ដល់​កម្លាំង​ថាមពល​, កាត់បន្ថយ​ការ​ញៀន​បារី និង​ជួយ​ស្រូបយក​សារធាតុ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ ដូចជា​៖ វីតាមីន កាល់ស្យូម បេ​តា​ការ៉ូ​អ៊ី​ន កាត់បន្ថយ​ការ​រលាក​ក្រពះ ហើយ​ប្រឆាំង​ជាមួយ​សារធាតុ ដែល​បង្ក​ឲ្យ​កើតជា​ជំងឺមហារីក​។​
 
​ចំពោះ​សម្រស់ គ្រាប់​ម្រេច​ក៍​អាច​ទប់ស្កាត់​ការកើត​មុន សុខភាព​ស្បែក និង​ជួយ​ការពារ​ស្បែក​ពី​ជំងឺមហារីក​ផងដែរ​។​
 
​ម្យ៉ាងវិញទៀត គ្រាប់​ម្រេច​ក៏​ជា​ថ្នាំ​ព្យាបាល ជំងឺ​ពុក​ធ្មេញ​, ជំងឺ​ឈឺធ្មេញ​, រោគ​ដំបៅ​មាត់​, កម្ចាត់​ចៃ​និង​អង្គែ​, ជំងឺ​ស្រែង​, រោគ​រមាស់ និង​ជួយ​បង្កើន​ការចងចាំ​ទៀតផង​។​
 
​រីឯ ប្រេង​ម្រេច វិញ គេ​ចម្រាញ់​ចេញពី​ម្រេច​ទុំ ដើម្បី​បំបាត់​អា​ការៈឈឺ​សន្លាក់​ដៃជើង​, ធ្វើ​ឲ្យ​ចរន្តឈាម​រត់​បាន​ស្រួល​, បំបាត់​អាកា​រៈ​ផ្ដាស​សាយ​, អារម្មណ៍​មួរ​ម៉ៅ​, ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​, ជំងឺ​ស្ពឹក​, ថ្នាំ​សម្លាប់​មេរោគ​, បន្សាប​ជាតិ​ពិស​, ថ្នាំសម្រើប​, ថ្នាំ​បញ្ចុះ​, ថ្នាំ​បំប៉នកម្លាំង​, បំបាត់​ការ​ហើមពោះ​, ការ​រលាកភ្លើង​, ប្រឆាំងនឹង​បាក់តេរី​ក្នុង​មាត់​និង​ពោះវៀនធំ​, ជាំមុខ​, ជួយ​ស្រូប​យកជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ដើរ​បាន​ស្រួល​។​ល​៕
 
(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ចេញពី​សៀវភៅ​ស្ដីពី «​ដំណាំ​ម្រេច​» រៀបចំ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម សហការ​ជាមួយ​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​, ២០១៧)

© រក្សាសិទ្ធិដោយ thmeythmey.com