ជាតិ
សង្គមជាតិ
ជនជាតិចិន១៨នាក់ ពាក់ព័ន្ធនឹងករណីឆបោក ត្រូវបានបណ្ដេញចេញពីកម្ពុជា រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
× ភ្នំពេញ៖ ជនជាតិចិន១៨នាក់ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំ ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) នៅខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅប្រទេសចិន តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ១៤ តុលា ឆ្នាំ២០១៩។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
មន្រី្តនគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនជាតិចិនទាំង១៨នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៩ មុននឹងបន្តនីតិវិធីបណ្តេញចេញពីកម្ពុជា។ បើតាមមន្ត្រីនគរបាលដដែល ជនល្មើសច្បាប់ទាំង១៨នាក់នេះ ត្រូវបានហាមមិនឲ្យចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ។
ការបញ្ជូនជនជាតិចិននេះ ធ្វើឡើងតាមជើងហោះហើរពិសេសលេខ CZ5246 ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចរបស់ក្រសួងសន្តិសុខសាធារណៈចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com