ជាតិ
វីដេអូ
នៅពេល​ច្រៀង​បទ​មនោសញ្ចេតនា គួរ​ធ្វើ​ដូចម្ដេច​? តន់ ច័ន្ទ​សី​ម៉ា ប្រាប់​គន្លឹះ​ច្រៀង​
16, Oct 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា តន់ ច័ន្ទ​សី​ម៉ា ជា​តារាចម្រៀង​ម្នាក់ ដែល​អ្នកគាំទ្រ​ស្គាល់​តាមរយៈ​ចម្រៀង​បែប​មនោសញ្ចេតនា​។  បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់ផ្ដើម​ស្គាល់ សី​ម៉ា រួមមាន​ដូចជា bingo live​ជួប​ស្នេហ៍ , គ្មាន​ថ្ងៃ​វិល​ទៅរក​សង្សារ​ចាស់ និង​បទ​មនុស្ស​ដូច​ខ្ញុំ​ជាដើម​។ ក្នុង​បទសម្ភាសន​ជាមួយ​សារព័ត៌មាន​ថ្មីៗ សី​ម៉ា​បាន​ឲ្យ​ដឹងថា គន្លឹះ​ដែល​បទ​ចម្រៀង​មនោសញ្ចេតនា​របស់​កញ្ញា មានការ​គាំទ្រ​ច្រើន​គឺ ពេល​បកស្រាយ​ចម្រៀង​ខ្លួន​តែង​ដាក់​អារម្មណ៍ និង​ដើរតួ​ជា​រឿង​ខ្លួនឯង ។​



​តារាចម្រៀង​រូបនេះ​បាន​ពន្យល់ថា  «​ដោយសារ​ធ្លាប់​ទទួល​អារម្មណ៍​ឯកា ធ្លាប់​ទទួល​អារម្មណ៍​មួយ​ឈឺចាប់​ពីមុនមក អ៊ីចឹង​នៅពេល​បទ​បែប​មនោ​សញ្ច​ត​នា បែប​ឈឺចាប់ គឺ​ខ្ញុំ​តែង​យក​ខ្លួនឯង​ជាម​នុស្ស​ដែល​ម្នាក់​សម្ដែង​ក្នុង​បទ​ចម្រៀង​នឹង​»​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​តារាចម្រៀង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ដូចតទៅ​៖

Tag:
 ​តារាចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com