ជម្រុះ World Cup៖ កម្ពុជា​ចាញ់​អ៊ីរ៉ាក់ ៤-០
FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជា​ចាញ់​អ៊ីរ៉ាក់ ៤-០
15, Oct 2019 , 8:22 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យ ៤-០ ដោយសារ​អ៊ីរ៉ាក់ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ពូ​ល C នៃ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ពានរង្វាន់ FIFA World Cup 2022 ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា នេះ​។​

 
២​គ្រាប់​ដំបូង​របស់​អ៊ីរ៉ង់​នៅ​តង់​ទីមួយ កើតឡើង​ដោយសារ​ការ​តែ​ត​បញ្ចូល​ទី​ជា​បន្ត​បន្ទាប់ពី​សំណាក់ Inrahim Bash (​នាទី​២២) និង Mohanad Ali (​នាទី​៤១) មុនពេល Amjad Attwan Kadhim ទាត់​ពី​ចម្ងាយ​បញ្ចូល​ទី​គ្រាប់​ទី​៣​នៅ​នាទី​៥៧ មុនពេល​ដែល Ahmed Ibrahim បន្ថែម​គ្រាប់​ទី​៤​នៅ​នាទី​៦២​។​
 
​កម្ពុជា​ទើប​ទទួលបាន​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​៤​លើក​កន្លងមក ដោយ​ស្មើ​ហុងកុង ១-១ ចាញ់​បា​រ៉ែ​ន ១-០ ចាញ់​អ៊ីរ៉ង់ ១៤-០ និង​ចាញ់​អ៊ីរ៉ាក់ ៤-០​។ សម្រាប់​ការប្រកួត​បន្ទាប់ កម្ពុជា​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹកដី​ហុងកុង​នា​ថ្ងៃទី​១៩ ខែវិច្ឆិកា​។​
 
​ជម្រើសជាតិ​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប (​យ៉ើ មូស្លីម ៦៤), សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល​, អ៊​ន ចាន់​ប៉ូ​លីន​, គួច សុគ​ម្ភៈ (​ប្រាក់ មុនី​ឧ​ត្ត​ម ៦៨),  អ៊ុក សុវណ្ណ​, កែវ សុខ​ផេង​, សៀង ច​ន្ធា​, សុះ ស៊ូ​ហា​ណា (​ប៊ិន ធា​រី ៤៦), ឆេង ម៉េង​៕

ទស្សនាទិដ្ឋភាពទូទៅដូចខាងក្រោម៖





























© រក្សាសិទ្ធិដោយ thmeythmey.com