ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រៅពី​ក្លិនក្រអូប​ឈ្ងុយ “​បាយ​អង្ករ​ផ្កាម្លិះ​” ផ្ដល់​ប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​
16, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មិន​ត្រឹមតែ​ឈ្មោះ​ពិ​រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អង្ករ​ផ្កាម្លិះ​ក៏មាន​ក្លិន​ឈ្ងុយ​នៅពេល​យកទៅ​ចម្អិន ហើយ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​ចំពោះ​សុខភាព​ផងដែរ​។ ថា​តើ​អង្ករ​ផ្កាម្លិះ​ល្អ​យ៉ាងណា​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​អង្ករ​ផ្កាម្លិះ ៖

១. មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​

​ប្រូតេអ៊ីន​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សាច់ដុំ ជួយ​ឲ្យ​ស្រក​ទម្ងន់ រួមទាំង​ក្នុង​ដំណើរការ​សំយោគ​អ័រម៉ូន​និង​អង់ស៊ីម​មួយចំនួន​។ ហើយ​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន គឺ​បាយអ​ង្ករ​ផ្កាម្លិះ​។​​ ​ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​បាយអ​ង្ករ​ផ្កាម្លិះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

២. ពង្រឹង​សុខភាព​ឆ្អឹង​

អង្ករ​ផ្កាម្លិះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​ផូស្វ័រ​ផងដែរ​។ ហើយ​នេះ​មានន័យថា​ការទទួល​ទាន​បាយ​អង្ករ​ផ្កាម្លិះ​ជាប្រចាំ​អាចជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​គួរ​ឲ្យ​កត់សម្គាល់​។​

៣. ទប់ស្កាត់​បញ្ហា​ទល់លាមក​

​នោះ​ក៏​ព្រោះតែ​អង្ករ​ផ្កាម្លិះ​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​ដែល​មានន័យថា​ការរួមបញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។​

៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​


អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ដូចជា​បាយ​អង្ករ​ផ្កាម្លិះ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ដោយ​កម្ចាត់​នូវ​រាល់​ជាតិពុល​ផ្សេងៗ​ដែល​អាច​បង្ក​ជា​កោសិកា​មហារីក​ចេញពី​ក្នុង​ពោះវៀន​។​

៥. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B

​ការទទួល​ទាន​បាយ​អង្ករ​ផ្កាម្លិះ​អាចជួយ​ផ្ដល់​ថាមពល​បន្ថែម​ដល់​រាងកាយ​បាន​យ៉ាង​ឆាប់រហ័ស​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ដែលជា​សារធាតុចិញ្ចឹម​ជួយ​បំ​លែង​អាហារ​ឲ្យ​កោសិកា​អាច​ប្រើប្រាស់​បាន​។

​ប្រយ័ត្ន​! ក៏​ព្រោះតែ​បរិមាណ​ជាតិ​ម្សៅ​ខ្ពស់​នោះ​អ្នកជំងឺ​ទឹកនោមផ្អែម​និង​អ្នក​ចង់​ស្រក​ទម្ងន់​មិនគួរ​ទទួលទាន​បាយ​អង្ករ​ផ្កាម្លិះ​ច្រើនពេក​ឡើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com