ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្តញ៉ាំ “ក្ដាមសមុទ្រ” អត់? ល្អចំពោះសុខភាពទប់ស្កាត់ជំងឺសាហាវៗ សូម្បីបញ្ហាបេះដូង 
×![]()
ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ក្ដាមសមុទ្រអាចផ្ដល់ផលល្អៗចំពោះសុខភាពទប់ស្កាត់ជំងឺបាន។ ថាតើការទទួលទានក្ដាមសមុទ្រអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានក្ដាមសមុទ្រ ៖
១. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
នោះក៏ព្រោះតែក្ដាមសមុទ្រមានផ្ទុកជាតិរ៉ែ chromium ដែលបង្កើនសកម្មភាពអាំងស៊ុយលីនជួយគ្រប់គ្រងកម្រិតនៃជាតិគ្លុយកូសក្នុងឈាម។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ក្ដាមសមុទ្រជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុសេលេញ៉ូមដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។
៣. ល្អសម្រាប់សុខភាពខួរក្បាលនិងបេះដូង
បរិមាណខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងវីតាមីន B12 ក្នុងក្ដាមសមុទ្រធ្វើឲ្យវាក្លាយជាអាហារដែលល្អបំផុតសម្រាប់រក្សាសុខភាពបេះដូងនិងខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ។
៤. ល្អសម្រាប់សុខភាពសន្លាក់
លក្ខណៈសម្បត្តិដ៏ប្រសើរមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងក្ដាមសមុទ្រ គឺប្រឆាំងការរលាកទប់ស្កាត់បញ្ហាឈឺរលាកសន្លាក់។ ក្នុងកម្រិត ឬបរិមាណសមល្មម សាច់ក្ដាមសមុទ្រមិនបង្កបញ្ហាអ្វីដល់អ្នកមានបញ្ហាសន្លាក់ឡើយ។
៥. ល្អសម្រាប់សរសៃប្រសាទ
មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនទៀតក្នុងសាច់ក្ដាមសមុទ្រ គឺវីតាមីន B12។ វីតាមីននេះគឺសំខាន់ណាស់សម្រាប់រក្សាសុខភាពសរសៃប្រសាទចៀសផុតបញ្ហាផ្សេងៗ។
៦. ផ្ដល់ប្រូតេអ៊ីនខ្ពស់ដល់រាងកាយ
ក្ដាមសមុទ្រអាចផ្ដល់អាមីណូអាស៊ីតដែលរាងកាយត្រូវការចាំបាច់ដល់ទៅ ២០ ប្រភេទឯណោះ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ កុំភ្លេចរួមបញ្ចូលក្ដាមសមុទ្រក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com