អ្នកនាំពាក្យ​៖ គ្មាន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ដោយសារ​ខ្យល់ព្យុះ នៅ​ជប៉ុន​ឡើយ​
ជាតិ
អ្នកនាំពាក្យ​៖ គ្មាន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ដោយសារ​ខ្យល់ព្យុះ នៅ​ជប៉ុន​ឡើយ​
16, Oct 2019 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុ​ង នៅ​ជប៉ុន​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួង​បរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្ដាញ​សង្គម​តេ​ឡា​ក្រាម អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​រហូតមកដល់​ថ្ងៃនេះ  ពុំទាន់​មាន​ពត៌មាន​ស្តីពី​ពលរដ្ឋ​ខ្មែរ កម្មសិក្សាការី  ឬ​និ​សិ​ត្ស​ខ្មែរ  រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ទេ​»​។​

​គិត​ត្រឹម​ថ្ងៃ​១៥ ខែតុលា ប្រជាជន​ជប៉ុន ៧៤​នាក់​ហើយ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ករណី​ព្យុះ​Hagibis ឬ​ព្យុះ​ទី​ហ្វុ​ង នេះ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ជប៉ុន NHK ។​

អត្ថបទទាក់ទង

​គួរ​បញ្ជាក់ថា ព្យុះ Hagibis ដែល​មានន័យថា​ល្បឿន បាន​វាយប្រហារ​មកលើ​ប្រទេស​ជប៉ុន តាំងពី​ថ្ងៃ​១២ ខែតុលា ដោយបាន​បង្ក​ឲ្យ​មាន​ខ្យល់​បក់​យ៉ាងខ្លាំង ទឹកជំនន់ ការបាក់​ដី នៅតាម​បណ្តា​ខេត្ត​៣៦​របស់​ជប៉ុន​។​

Tag:
 កេ​ត សុផាន់​
  ខ្យល់ព្យុះ​
  អាកាសធាតុ​
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com