អន្តរជាតិ
សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​មាន​ការឈប់​បាញ់​គ្នា បន្ទាប់ពី​កងទ័ព​តួ​ក​គី​រុលចូល​ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ី​រី​
16, Oct 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​សហរដ្ឋអាមេរិក​និយាយថា ការ​ខំប្រឹងប្រែង​ខាង​ការទូត​កំពុង​ដាក់​គំនាប​ឲ្យ​មានការ​ឈប់​បាញ់​គ្នា បន្ទាប់ពី​ការ​រុលចូល​របស់​តួ​ក​គី​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី នៅពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​ត្រួតត្រា​ស្ថានការណ៍​នេះ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។​

 
​មន្ត្រី​រូបនោះ​បាន​និយាយថា​៖ «​គោលដៅ​សំខាន់បំផុត​គឺ វិស័យ​ការទូត​ដើម្បី​ព្យាយាម ស្វែងរក​ការឈប់​បាញ់​គ្នា​។ ត្រួតត្រា​ស្ថានភាព​នេះ​។ វា​មានការ​ច្របូកច្របល់​បំផុត​។ វា​ជាការ​គ្រោះថ្នាក់​បំផុត​សម្រាប់​កងទ័ព​របស់​យើង​។ ការណ៍​នេះ​កំពុង​ដាក់​ភាពគ្រោះថ្នាក់​នៃ​ការ​ដាក់គុក​ប្រកបដោយ​សុវត្ថិភាព​ដល់​ក្រុម​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​។ វា កំពុង​ដាក់​សុវត្ថិភាព​អ្នកទោស​ជិត​១​ម៉ឺន​នាក់​ស្ថិតក្នុង​ហានិភ័យ​»​។​
 
​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​តួ​ក​គី​អំពី​កិច្ចប្រតិបត្តិការ​យោធា ហើយ​លោក​មាន​ផែនការ​បញ្ជូន​គណៈប្រតិភូ​មួយ​ដែល​ដឹកនាំ​ដោយ​លោក​អនុ​ប្រធានាធិបតី Mike Pence ទៅកាន់​រដ្ឋធានី​អង់កា​រ៉ា ដើម្បី​ចរចា​ដោះស្រាយ​ស្ថានភាព​នេះ​។​
 
​មន្ត្រី​ម្នាក់​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា «​ខ្ញុំ​អាច​និយាយប្រាប់​លោក​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence នឹងត្រូវ​ចាប់ផ្តើម​នៅពេល​ឆាប់ៗ​នេះ​។​ហើយ​គោលបំណង​ដ៏​សំខាន់​របស់​យើង​គឺ​ការពិភាក្សា​ដ៏​ស្មោះត្រង់​ជាមួយ​តួ​ក​គី​»​។​
 
​លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រឈម​ការរិះគន់​យ៉ាងខ្លាំង​នៅក្នុង​សប្តាហ៍​នេះ​ចាប់តាំងពី​សេត​វិមាន​បានប្រកាសថា តួ​ក​គី​មាន​គម្រោង​ជា​យូរយា​ណាស់​មកហើយ ដើម្បី​ព្យាយាម​បង្កើត​តំបន់ទ្រនាប់​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយ​ស៊ី​រី​ដែល​គ្នា​ក្រុម​អ្នក​ប្រយុទ្ធ​ជនជាតិ Kurds ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ដែល​តួ​ក​គី​ចោទប្រកាន់​ជា​ភេរវជន​ដែលមាន​ចំណងទាក់ទង​ទៅនឹង​ជនជាតិ Kurds ទាមទារ​បំបែក​រដ្ឋ​ក្នុងប្រទេស​តួ​ក​គី​។ យោធា​អាមេរិក​បាន​និយាយ​ជា​យូរ​មកហើយ​ថា សម្ព័ន្ធមិត្ត​ជនជាតិ Kurds​បានធ្វើការ​ប្រយុទ្ធ​យ៉ាងខ្លាំង​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​៕

© រក្សាសិទ្ធិដោយ thmeythmey.com