អត្ថបទពាណិជ្ជកម្ម
ឧកញ៉ា គួច​ម៉េង​លី ៖ «​ភាសាជាតិ​គឺជា​ភាសា​ដែល​ត្រូវ​ឲ្យ​ក្មេងៗ​រៀន​មុនគេ​បង្អស់​»
16, Oct 2019 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​សម្ពោធ​សាខា​ថ្មី​នៅ​ជ្រោយចង្វារ នៅ​ថ្ងៃទី​១៦ តុលា​នេះ ដោយ​ចូលរួម​ដោយផ្ទាល់​ពី​សំណាក់​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ រួមទាំង​ថ្នាក់ដឹកនាំ បុគ្គលិក និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​អគារសិក្សា​ថ្មី សាខា​ជ្រោយចង្វារ​នេះ​មាន​កម្ពស់ ៨​ជាន់ សាងសង់​នៅលើ​ផ្ទៃដី ៤៤៤,១៦ ម៉ែត្រ​
​ការ៉េ ដែល​ស្ថិតនៅ​អគារ​លេខ​158JKLM ផ្លូវជាតិ​លេខ​6A ហើយ​មាន​បរិវេណ​ធំ​ទូលាយ​សម្រាប់​សិស្សានុសិស្ស ។ ជាពិសេស​បំពាក់​ទៅដោយ​សម្ភារ​សិក្សា​ទំនើបៗ បន្ទប់​មាន ផាសុកភាព អនាម័យ និង​ខ្យល់​បរិសុទ្ធ​ចេញចូល គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​ក្នុងការ​សិក្សា ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព តាម​ស្តង់ដា​អន្តរជាតិ​។​



​ថ្លែង​ក្នុងឱកាស​បើកសម្ពោធ​អាគារ​សិក្សា​ថ្មី​នៅ​សាខា​ជ្រោយចង្វារ​នេះ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានផ្ដល់​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ថា ៖ « ឪពុកម្ដាយ​ភាគច្រើន​គាត់​យល់​ច្រ​លំ​ថា ភាគច្រើន​នៃ​សាលា​អន្តរទ្វីប​គឺ​តម្រូវ​ឲ្យ​ក្មេងៗ​ជា​សិស្សានុសិស្ស​ទាំងអស់​ទាម​ទា​ឲ្យ​ចេះ​ភាសា​អង់គ្លេស ហេតុនេះ​ពួកគាត់​បា​នប​ញ្ចូ​ន​កូនៗ​ទៅ​រៀន​ភាសា​អង់គ្លេស​មុន ភាសាជាតិ​ទៅទៀត​។ ប៉ុន្តែ​នេះ​ជាការ​គិត​ខុស​ប៉ុណ្ណោះ​។ ពិតណាស់​យើង​បាន​ជំរុញ​ឲ្យ​សិស្សានុសិស្ស សិក្សា​អំពី​ចំណេះដឹង​ភាសា​ខ្មែរ​ទូទៅ​ច្រើន ព្រោះ​វា​ជា​ភាពចាំបាច់​សម្រាប់​ក្មេងៗ ដែលជា​សិស្សានុសិស្ស​អាច​ដឹងឮ​អំពី​វប្បធម៌ ភាសាជាតិ​របស់​យើង​កាន់តែច្រើន​។ យើង​បាន​បែងចែក​ការសិក្សា​ជា​ពី​ដាច់ដោយឡែក​ពីគ្នា ដោយ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សម្រាប់​បណ្ដុះ​លើ​ជំនាញ​ភាសា អង់គ្លេស ថៃ និង ចិន ។​សាលារៀន អន្តរទ្វីប អាមេរិកាំង​សម្រាប់​បណ្ដុះបណ្ដាល​លើ​ចំណេះដឹង​ទូទៅ​ពី​ថ្នាក់ក្រោម​ម​តេ្ត​យ្យ​សិក្សា ដល់ ថ្នាក់​ទី​១២ ដែល​ប្រព័ន្ធ​អប់រំ​ស្របតាម​ក្រសួង​អប់រំ យុវជន និង កីឡា រួមទាំង​កម្មវិធីសិក្សា​បន្ថែម​ដូចជា​៖ កម្មវិធី​គិត​លេខ​រហ័ស (IAMA Cambodia)​កីឡា (​អប់រំ​កាយ​) បាល់បោះ បាល់ទាត់ បាល់ទះ កា​រ៉ា​តេ​-​ដូ ហែល​ទឹក វាយ​កូន​បាល់ វាយ​កូនឃ្លី​លើ​តុ និង​មុខវិជ្ជា​ជំនាញ​កុំព្យូទ័រ តន្ត្រី របាំ គេហកិច្ច​»​។



​លោក គួច ម៉េង​លី បាន​បន្ថែមថា​៖«​ក្រៅពីនេះ​ផងដែរ មជ្ឈមណ្ឌល និង​សាលារៀន ក៏មាន​ផ្តល់ជូន​នៅ​សេវាកម្ម​ប្រឹក្សា​យោបល់ និង​បំពេញបែបបទ​ទៅ​សិក្សា​នៅ​បរទេស​ដូចជា ប្រទេស​អាមេរិក កាណាដា អូស្ត្រាលី ជាដើម​។ លើសពីនេះទៅទៀត ដើម្បី​ផ្តល់នូវ​ឱកាស​សម្រាប់​យុវជន​ឱ្យទទួល​បានការ​បណ្តុះបណ្តាល​ល្អ និង​ទទួលបាន​នូវ​បទពិសោធ​សម្រាប់​អាជីព​នាពេល​អនាគត​របស់​ពួកគេ មជ្ឈមណ្ឌល និង​សាលារៀន មាន​មជ្ឈមណ្ឌល​រៀបចំ​ផែនការ​អាជីព និង​ស្វែងរក​ការងារ​ធ្វើ (Career Planning and Placement Center) និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខ្លីៗ​សម្រាប់​សិស្ស និស្សិត ដែល​កំពុង​សិក្សា​នៅតាម មហាវិទ្យាល័យ​ដែល​ត្រូវការ​បទពិសោធ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការសិក្សា​»​។​

​លោក​ឧកញ៉ា​ក៏បាន​ប្រាប់​ពី​មូល​ហេតុដែល​សម្រេចចិត្ត​បើក​ដំណើរការ​អគារសិក្សា​ថ្មី​នេះ​ថា ៖ «​ដោយសា​តែ​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​សាលា​មាន​ភាព​ល្បី​រន្ទឺ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក  ព្រមទាំង​ដើម្បី​រួមចំណែក​ក្នុង​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ក៏ដូចជា​សំណូមពរ​ជាច្រើន​ពី​សំណាក់​មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន អំពី​គុណភាព វិន័យ និង​សេវាកម្ម​»​។



​លោក​បន្តថា ៖ «​ជ្រោយចង្វារ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​របស់​យើង​ក្រៅពី​សាខា​ម៉ៅ​សេទុង សាខា​ទួលគោក​    ​សាខា​ចាក់អង្រែ សាខា​ចោមចៅ និង​សាខា​ផ្សារ​ថ្មី​។ នៅ​តំបន់​ជ្រោយចង្វារ​នេះ គឺ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដែល​ធ្វើឱ្យមាន​កំណើនប្រជាជន និង​សំណង់​បុរី ក៏ដូចជា​សំណង់​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​កំពុងមាន​ភាពជឿនលឿន​ជាខ្លាំង​»​។​

​គួ​រំលឹកថា មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្ន​មាន​៦ ទីតាំង ដោយ​សាខា​ចំនួន ៣ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៩ នេះ​។ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង​៦ ទីតាំង​រួមមាន​៖

​សាខា​ម៉ៅ​សេទុង (​ការិយាល័យ​កណ្តាល​) ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង
​សាខា​ទួលគោក​ស្ថិតនៅ​ផ្លូវ​លេខ​289 សង្កាត់​បឹងកក់​ទី​1 ខណ្ឌទួលគោក (​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​)
​សាខា​ចាក់អង្រែ​ស្ថិតនៅ អគារ​លេខ​824 ផ្លូវជាតិ​លេខ​2 សង្កាត់​ចាក់អង្រែ​ក្រោម​
​ខណ្ឌមានជ័យ (​ទល់មុខ​រង្វង់​មូល​ព្រះ​នរាយ​ក្រុង​តាខ្មៅ ឬ​សាខា​ខេត្តកណ្តាល​)
​សាខា​ចោមចៅ អគារ​លេខ​222 ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​2
​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
​សាខា​ផ្សារ​ថ្មី រាជធានី​ភ្នំពេញ អគារ​លេខ​1C និង​13D ផ្លូវ​53 កែង​154 សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​
​សាខា​ជ្រោយចង្វារ​អគារ​លេខ​158JKLM ផ្លូវជាតិ​លេខ​6A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​    ​    ​

​ចុះឈ្មោះ​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ចោមចៅ សាខា​ផ្សារ​ថ្មី និង​សាខា​ជ្រោយចង្វារ​ទទួលបាន អាហារូបករណ៍​ដូចខាងក្រោម​៖

​កម្មវិធីសិក្សា​ភាសា​អង់គ្លេស (ESL Program)

៥០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
៣៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​

​កម្មវិធីសិក្សា​ភាសា​ចិន (CSL Program)

៥០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
៣៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
​កម្មវិធីសិក្សា​ភាសា​ថៃ (TSL Program)
៥០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
៣៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​

​ចុះឈ្មោះ​សិក្សា​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ចោមចៅ សាខា​ផ្សារ​ថ្មី និង​សាខា​ជ្រោយចង្វារ​ទទួលបាន អាហារូបករណ៍​ដូចខាងក្រោម​៖

២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
២០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
១៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
១០% សម្រាប់​សិស្ស​ម្នាក់​

*** សម្រាប់​ការបង់ប្រាក់​លើកដំបូង​ប៉ុណ្ណោះ​។​

​កម្មវិធី​បញ្ចុះតម្លៃ​សេវាកម្ម​រថយន្ត​សាលា​ស​ម្រា​ប់​សាខា​ជ្រោយចង្វារ​

២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
២០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
១៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
១០% សម្រាប់​សិស្ស​ម្នាក់​
​កម្មវិធី​បញ្ចុះតម្លៃ​សេវាកម្ម​រថយន្ត​សាលា​ស​ម្រា​ប់​សាខា​ចោមចៅ​
៣៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
២៥% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
២០% សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
១០% សម្រាប់​សិស្ស​ម្នាក់​





















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com