ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួង​អប់រំ​បង្គាប់​ឲ្យ​មន្ទីរ​រាជធានី​-​ខេត្ត មក​ដក​វិញ្ញា​ប​នប​ត្រ​បណ្តោះអាសន្ន ចែក​ដល់​សិស្ស​បាក់​ឌុប​
17, Oct 2019 , 7:59 am        
រូបភាព
សិស្ស​​​​ដែល​ទៅ​ផ្ទៀងផ្ទាត់​លទ្ធផលប្រឡង​បាក់ឌុបមក​មណ្ឌល​ប្រឡង កាលពីថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩​
សិស្ស​​​​ដែល​ទៅ​ផ្ទៀងផ្ទាត់​លទ្ធផលប្រឡង​បាក់ឌុបមក​មណ្ឌល​ប្រឡង កាលពីថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​មន្ទីរ​រាជធានី​-​ខេត្ត  ឡើងមក​ដក​វិញ្ញា​ប​នប​ត្រ​បណ្តោះអាសន្ន សម្រាប់​ចែកជូន​ដល់​សិស្ស​បាក់​ឌុប ចាប់ពី​ថ្ងៃទី​២១ ខែតុលា ខាងមុខ ។


 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទីរអប់រំ​រាជធានី​ខេត្ត ត្រូវតែ​ចាត់តាំង​អ្នកតំណាង​ឲ្យ​មក​ទទួល​វិញ្ញាបន​ប​ត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ភ្ជាប់​មក​នូវ​លិខិត​ឧទ្ទេសនាម​ដែល​ប្រើប្រាស់​ថវិកា​អង្គភាព​មន្ទីរ​សាមី ។​

​សូមបញ្ជាក់ថា បាក់​ឌុប​ឆ្នាំនេះ​មាន​បេក្ខជន​ដែលជា​ប់​និទ្ទេស​A ចំនួន​៤៤៣​នាក់ និទ្ទេស​B ២៤៣០​នាក់ និទ្ទេស​C ៥៨៤៧​នាក់ និទ្ទេស​D ១៤១០០​នាក់ និង​និទ្ទេស​E ៥៦ ២៣២​នាក់​៕


Tag:
 ក្រសួង​អប់រំ​
 ​វិញ្ញា​បន​ប​ត្រ​បណ្តោះអាសន្ន​
 ​សិស្ស​
 ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com