កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ទៅ​អញ្ជើញ​អ្នក​គុននិយម សៅ​លីង ឲ្យ​មក​ប្រកួត​ជាមួយ​អ្នក​គុន​និយម​ខ្មែរ​នៅ​ពិធីបុណ្យ​សមុទ្រ​
16, Oct 2019 , 5:56 pm        
រូបភាព
​ពី​ខេត្ត ហឺ​ណាន (​ចិន​)៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានធ្វើ​ដំណើរ​ទៅ​អញ្ជើញ​អ្នក​គុននិយមនៃ​សាលា​ក្បាច់គុន​សៅ​លីង ដោយផ្ទាល់​នៅក្នុង​ខេត្ត ហឺ​ណាន (Henan) នៃ​ប្រទេស​ចិនប្រជាមានិត​ឲ្យ​មក​ប្រកួត​ជាមួយ​អ្នក​គុននិយម​ខ្មែរ និង​សម្តែង​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅក្នុង​ខេត្ត​កែប​នៅ​ចន្លោះ​ថ្ងៃទី​២០-២២​ខែធ្នូ​ឆ្នាំ​២០១៩​ខាងមុខនេះ​។ នៅក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​នៅក្នុង​ខេត្ត ហឺ​ណាន ជាមួយ​តំណាង​សាលា​ក្បាច់គុណ សៅ​លីង នៅក្នុង​ខេត្ត​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ចិន​មួយ​នេះ លោក​គ្រូធំ​ក្បាច់គុន សៅ​លីង ស៊ឺ យាន​ឡុង បានបញ្ជាក់​ប្រាប់​លោក វ៉ា​ត់ ចំរើន វិញ​ថា ស្ថាប័ន​របស់លោក​នឹង​ត្រៀម​បញ្ជូន​កីឡាករ​ប្រយុទ្ធ និង​សម្តែង​ពី​៤​ទៅ​៦​នាក់មក​ចូលរួម​ប្រកួត និង​សម្តែង​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ខែធ្នូ​ខាងមុខនេះ​។​

 
​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ពីសា​លា​ក្បាច់គុន សៅ​លីង ក្បែរ​ជើងភ្នំ​ក្នុង​ខេត្ត ហឺ​ណាន ដូចតទៅ​៖ 
 
 
​លោក​គ្រូធំ​ក្បាច់គុន សៅ​លីង ស៊ឺ យាន​ឡុង បានបញ្ជាក់​ប្រាប់​លោក វ៉ា​ត់ ចំរើន វិញ​ថា​៖


 

© រក្សាសិទ្ធិដោយ thmeythmey.com