ពីនេះ ពីនោះ
«​ច្រាប​» មានន័យ​ខុសពី​«​ជ្រាប​» ដូចម្តេច​?
18, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ច្រាប​»​មានន័យ​ខុសពី​«​ជ្រាប​»​យ៉ាង​ដាច់ស្រឡះ ថ្វីបើ​ពាក្យ​ទាំងពីរ​នេះ​មាន​សូរសៀង​ប្រហាក់ប្រហែលគ្នា​ក៏ដោយ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ 



​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ​«​ច្រាប​»​ជា​នាមសព្ទ មានន័យថា ជា​អំណាច​ភ័យ ជា​ដីប្រៃ និង​បញ្ជាក់​ពី​ឈ្មោះ​ផ្សិត​ដែល​ដុះ​នៅ​ដី​ច្រាប​។ ឧទាហរណ៍​៖ ច្រាបជាន់​(​អំណាច​ភ័យ​),​ដី​ច្រាប​(​ដីប្រៃ​),​ផ្សិត​ច្រាប​(​ឈ្មោះ​ផ្សិត​ដែល​ដុះ​នៅ​ដី​ច្រាប​)​។

​ដោយឡែក ពាក្យ​«​ជ្រាប​»​ជា​កិរិយាសព្ទ មានន័យថា ចូល​សព្វ​សាច់​,​ហូរ​ស្រក់​។ ប្រើ​ជា​ពាក្យ​ថា ទឹក​ជ្រាប​។ «​ជ្រាប​» មានន័យ​ដូចជា​ពាក្យ​«​ជម្រាប​»​ដែរ ដែល​មានន័យថា ដឹង​។ ឧទាហរណ៍​៖ សូម​ជម្រាប​អស់លោក​ឲ្យ​បានដឹង​ជាមុន​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com