កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក វ៉ា​ត់ ចំរើន ប៉ង​រៀបចំ​«​ទិវា​យុទ្ធសិល្ប៍​»​អន្តរជាតិ​នៅ​សៀមរាប
17, Oct 2019 , 6:36 pm        
រូបភាព
​ពី​ខេត្ត ហឺ​ណាន ចិន​៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានធ្វើ​ដំណើរ​ទៅ​ទស្សនា​សាលា​ក្បាច់គុន និង​វត្ត​សៅ​លីង ដោយផ្ទាល់​នៅក្នុង​ខេត្ត ហឺ​ណាន (Henan) នៃ​ប្រទេស​ចិនប្រជាមានិត​កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​កន្លងមក​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeyyhmey.com នៅក្នុង​ប្រទេស​ចិន​, លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា លោក​ប៉ង​បង្កើត​ព្រឹត្តិការណ៍​យុទ្ធសិល្ប៍​អន្តរជាតិ​នៅក្នុង​ខេត្តសៀមរាប​រាល់​ពីរ​ឆ្នាំ​ម្តង​។ ក្បាច់គុន​ខ្មែរ និង​ក្បាច់គុន​សៅ​លីង គឺជា​សហ​អ្នករៀបចំ​ព្រឹត្តិការណ៍​ខាងលើនេះ ដោយ​អញ្ជើញ​ក្បាច់គុន​នៃ​ប្រទេស​ផ្សេងៗ​ឲ្យ​ចូលរួម​ផងដែរ​។



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeyyhmey.com និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ពី​វត្ត​សៅ​លីង ក្បែរ​ជើងភ្នំ​ក្នុង​ខេត្ត​ហឺ​ណាន ដូចតទៅ​៖ 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com