ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កីឡាករ ស៊ឹម រុន ហ្វឹកហាត់កីឡាឡើងភ្នំ ព្រោះចង់ឲ្យគេស្គាល់កីឡាប្រភេទនេះ
18, Oct 2019 ,
9:43 am
រូបភាព
×
ដោយ:
នាយយ៉ាន
កីឡាករ ស៊ឹម រុន បានចូលហ្វឹកហាត់កីឡាឡើងភ្នំតាំងពីឆ្នាំ២០០៦។ ការផ្សព្វផ្សាយ និងទាក់ទាញយុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរឲ្យស្គាល់ និងចូលលេងកីឡា ដែលគេមិនសូវស្គាល់មួយនេះ គឺជាមូលហេតុដែលនាំឲ្យ លោក រុន ចូលហ្វឹកហាត់កីឡាឡើងភ្នំ។ ទោះបីបច្ចប្បន្នមិនសូវមានសកម្មភាព តែ លោក រំពឹងថា កីឡាប្រភេទនេះ នឹងអាចចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការខ្វះសម្ភារហ្វឹកហាត់ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ជាកត្តារាំងស្ទះក្នុងការអភិវឌ្ឍន៍កីឡានេះ ហើយវាក៏ជាមូលហេតុធ្វើឲ្យខ្សត់ធនធានកីឡាករផងដែរ។ ចំណែកកីឡាករ គឹម ស្រ៊ុន បាននិយាយថា កីឡាឡើងភ្នំមិនមែនជាប្រភេទកីឡាដែលគ្រោះថ្នាក់នោះទេ។ ការអះអាងបែបនេះ ព្រោះរាល់ការប្រកួតកីឡាករភ្ជាប់ជាមួយឧបករណ៍ការពារតាមរយៈការចងខ្សែជាប់ខ្លួនដោយមានដៃគូជាអ្នកទាញ និងមានកម្រាលសុវត្ថិក្រាលការពារជាដើម។ កីឡានេះអាចប្រកួតលើភ្នំធម្មជាតិ និងសិប្បនិម្មិត៕
សូមស្ដាប់នាយយ៉ាន ដូចតទៅនេះ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កីឡាឡើងភ្នំ
ស៊ឹម រុន
គឹម ស្រ៊ុយ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម