អត្ថបទពាណិជ្ជកម្ម
ខេត្តកំពង់ឆ្នាំង - គោលដៅ​ទី​៤​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​២០១៩​​​
18, Oct 2019 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួមចំណែក​ក្នុងការ​ចែករំលែក​ចំណេះដឹង ជំនាញ ក៏ដូចជា​បទពិសោធន៍​សម្បូរបែប​ទាក់ទង​នឹង​ការវិនិយោគ​របស់ខ្លួន​នៅ​ខេត្តកំពង់ឆ្នាំង ដែលជា​គោលដៅ​ទី​៤​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ និង​ត្រូវបាន​សហការ​រៀបចំ​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង និង​ក្រុមហ៊ុន​សម​ភាគី​កណ្តាល ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ក្រោម​អធិបតី​ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ឯកឧត្តម ស្រ៊ន សំ​ឬ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​។ ក្រោម​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?» សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ ផ្ដោត​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​និង​ពង្រីក​ការយល់ដឹង​អំពី​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ទូទាំងប្រទេស​កម្ពុជា បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន និង​ជួយ​ឱ្យ​ពួកគាត់​មាន​ភាព​រួចរាល់​ក្នុងការ​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដែលជា​ផលិតផល​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​មួយ​នៅលើ​ពិភពលោក​។ 

​    ​ឯកឧត្ដម សុខ ដា​រ៉ា បានផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​។ ឯកឧត្ដម បាន​គូសបញ្ជាក់​ពី​បេសកកម្ម​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ក្នុងការ​ពង្រឹង​បទ​ប្បញ្ញត្តិ​សម្រាប់​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង ត្រៀមខ្លួន​រួចរាល់ ក៏ដូចជា​ជ្រើសរើស​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដើម្បី​គ្រប់គ្រង​ហានិភ័យ​នៅពេល​វិនិយោគ ស្រប​ពេលដែល​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​វិនិយោគិន កំពុង​បន្ត​យ៉ាងសកម្ម​។ 



​    ​ឯកឧត្ដម សុខ ដា​រ៉ា បាន​មានប្រសាសន៍ថា​៖ «​បទ​ប្បញ្ញា​ត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ត្រូវបាន​ដាក់ឱ្យ​អនុម័ត​ជា​បន្តបន្ទាប់ ដើម្បី​ធានាបាន​នូវ​សណ្ដាប់ធ្នាប់ ប្រសិទ្ធភាព និង​តម្លាភាព​នៅក្នុង​ទីផ្សារ​។ ក្នុងនាម​ជា​អា​ជ្ញ​ធរ ក៏​មិនអាច​ភ្លេច​ទេពី​ការការពារ​វិនិយោគិន​។ យន្តការ​នៃ​ការការពារ​វិនិយោគិន​មួយ​ដ៏​សំខាន់​ក្នុងចំណោម​យន្តការ​ដែលមាន​នោះ គឺ​ការរក្សា​សុវត្ថិភាព​សាច់ប្រាក់​។​»

     ​លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល ត្រូវបាន​អញ្ជើញ​ឱ្យធ្វើជា​វាគ្មិន​កិត្តិយស ដើម្បី​ផ្ដល់​ចំណេះដឹង​អំពី​ការជួញដូរ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ការទប់ស្កាត់​និង​ការកាត់បន្ថយ​ហានិភ័យ​ពី​ការវិនិយោគ និង​យុទ្ធសាស្ត្រ​ល្អៗ​ដើម្បី​ទាញយក​ផល​គាប់ប្រសើរ​ពី​ការវិនិយោគ​។ ក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក សំណាង ក៏បាន​បង្ហាញ​ពី​ជំហរ​របស់​ក្រុមហ៊ុន​ក្នុងការ​បន្ត​រួម​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​កម្ពុជា​ឱ្យ​ល្អប្រសើរ​ដូច​ប្រទេស​រីកចម្រើន​ផ្សេងទៀត​ផងដែរ ។



​    ​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស្រ៊ន សំ​ឬ​ទ្ធី បានផ្ដល់​កិត្តិយស​ថ្លែង​បិទ​កម្មវិធី និង​បាន​អរគុណ​ដល់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដែល​បាន​នាំយក​សិក្ខាសាលា​ផ្ដល់​ចំណេះដឹង​ទាក់ទង​នឹង​ការវិនិយោគ​ដល់​ប្រជាជន​នៅក្នុង​ខេត្ត​មួយ​នេះ​។ ឯកឧត្តម ក៏បាន​រំលឹក​សិក្ខាកាម​ឱ្យ​វិនិយោគ​ជាមួយ​តែ​ក្រុមហ៊ុន​ជំនាញ និង​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ដើម្បី​បង្ការ​ហានិភ័យ​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប​រួចមកហើយ ហើយ​ក្រុមហ៊ុន​នឹង​បន្តដំណើរ​និង​ចែករំលែក​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​    ​*​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.goldenfxlink.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Golden FX Link Capital Co., Ltd. ឬ​ទូរស័ព្ទ​មក​លេខ 023 22 6666​។​








(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com