ពីនេះ ពីនោះ
«មាហិច្ឆតា»និង«មហិច្ឆតា» គួរសរសេរមួយណាទើបត្រូវ?
× វចនានុក្រមខ្មែរមានតែពាក្យ«មហិច្ឆតា»ដែលអានថា(មៈហិច-ឆៈតា) ជាពាក្យផ្សំពី បាលី មហា+ឥច្ឆតា មានន័យថា សេចក្តីប្រាថ្នាធំ,ការចង់បានច្រើន,សេចក្តីលោភលន់។
វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា «មហិច្ឆតា» ជាពាក្យផ្ទុយនឹងពាក្យ អប្បិច្ឆតា ដែលមានន័យថា បែបបទនៃអ្នកដែលមានសេចក្តីប្រាថ្នាតិច។ មនុស្សមានមហិច្ឆតា អាចធ្វើឲ្យសម្រេចគោលបំណងរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com