ជាតិ
អាជ្ញាធរ​ភ្នំពេញ ត្រៀម​ទីតាំង​៩០០​កន្លែង​សម្រាប់ធ្វើ​ពិ​ធី​«​អកអំបុក​» នៅ​ថ្ងៃទី​៩ វិច្ឆិកា​
19, Oct 2019 , 7:59 am        
រូបភាព
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ។ រូបថត៖ ក្រសួងព័ត៌មាន។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ។ រូបថត៖ ក្រសួងព័ត៌មាន។
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀម​ទីតាំង​សម្រាប់​រៀបចំ​ពិធី​ទទួលទាន​អំបុក ឬ​អកអំបុក​ជាង​៩០០​កន្លែង នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១៩​។



​បើតាម​ក្រសួង​ព័ត៌មាន ដែល​ស្រង់​សម្តី​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​កាលពី​ថ្ងៃទី​១៧ តុលា​ថា ការរៀបចំ​ទីតាំង​ទាំង​៩០០​កន្លែង​នេះ ដើម្បី​ទទួលទាន​អំបុក ដែល​បង្ហាញ​ការការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​។ លោក មាន ចាន់​យ៉ា​ដា ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទទួល​អំបុក​នៅថ្ងៃនោះ ទាំងអស់គ្នា​ផងដែរ​។​

អត្ថបទទាក់ទង

​សូម​រម្លឹកថា ការរៀបចំ​ពិធី​ទទួល​អំបុក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​៩​វិច្ឆិកា​នោះ គឺ​ការ​អនុវត្តតាម​ការប្រកាស​ដោយផ្ទាល់​របស់​សម្តេច ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​របស់​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២ ខែតុលា ៕


Tag:
 អំបុក​
  អុំទូក​
 ៩​វិច្ឆិកា​
© រក្សាសិទ្ធិដោយ thmeythmey.com