ជាតិ
២៥ខេត្ត/រាជធានី
ចង់ប្លែកអារម្មណ៍? តោះទៅដុតមាន់និងបោះតង់ ក្រោមដើមគូលែនលើកំពូលភ្នំគូលែន!
× សៀមរាប៖ ក្រោយចុះទៅស្វែងយល់ពី«រាជធានីបុរាណ»លើខ្នងភ្នំគូលែនដែលសង់មុនអង្គរ ក្រុមការងារកម្មវិធី«Mercedes-Benz និងកំណត់អាថ៌កំបាំង» បានបោះតង់និងទទួលទានអាហារនៅផ្ទះអ្នកភូមិ ដែលស្ថិតនៅខ្នងភ្នំគូលែន។ បោះតង់ក្រោមដើមគូលែនដ៏ធំ ខ្យល់ត្រជាក់នៅលើកំពូលភ្នំគូលែន បង្កើននូវអារម្មណ៍ស្រស់ថ្លា និងបង្កើនថាមពលដោយទទួលទានអាហារបែបធម្មជាតិ ដែលជាស្នាដៃរបស់អ្នកភូមិនៅទីនោះ។ ការស្នាក់នៅក្នុងតង់ក្រោមបរិយាកាសព្រៃភ្នំធម្មជាតិ បានធ្វើឲ្យក្រុមការងារទទួលបាននូវអាម្មណ៍ស្រស់ស្រាយប្លែកម្យ៉ាង និងបានបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
សូមអញ្ជើញទស្សនាវីដេអូ នេះដូចតទៅ៖
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និងគាំទ្រដោយក្រសួងទេសចរណ៍។ កម្មវិធីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ ឬតំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត។
សូមបញ្ជាក់ថា បេសកកម្មចំនួន៤លើកកន្លងមក ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ។ តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី និង«សហគមន៍អេកូទេសចរណ៍ជីផាត» នៃខេត្តកោះកុង ហើយកាលទីថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០១៩នេះ គឺជាបេសកកម្មទី៥ នៃកម្មវិធីរបស់យើងដែលបានឆ្ពោះទៅ«រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ នៃខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com