ជាតិ
បុណ្យអុំទូក
ខេត្តកំពង់ធំ រៀបចំពិធីប្រណាំងទូក រយៈពេល២ថ្ងៃ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពីការរៀបចំពិធីប្រណាំងទូកនៅខេត្តកំពង់ធំ (រូបពីរដ្ឋបាលខេត្តកំពង់ធំ)
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីត និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ។
រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រណាំងទូកនេះ ដើម្បីសម្រាំងទូកទៅចូលរួមប្រណាំង នៅទន្លេចតុម្មុខ មុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។ ក្រៅពីប្រណាំងទូក ក្នុងនោះក៏មានការបាញ់កាំជ្រួចជូនទស្សនា រួមទាំងការប្រគំតន្ត្រី ការតាំងពិព័រណ៍ផលិតផល រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃ២២-២៧ ខែតុលា ផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យអំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅឆ្នាំ២០១៩ នឹងប្រារព្ធឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com