ជាតិ
តំបន់​ផ្សេងៗ​បន្ត​មាន​ភ្លៀង​ធ្លាក់ ឯ​ជួរ​ភ្នំ​ដងរែក​កម្រិត​ទឹកភ្លៀង​នឹង​ថយចុះ​
19, Oct 2019 , 1:19 pm        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
​ភ្នំពេញ​៖ ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន កំពុង​រំកិល​អូសបន្លាយ​មកលើ​ភាគ​ខាងជើង និង​ភា​គ‍​ឦសាន​កម្ពុជា ខណៈ​នៅ​ភាគ​ខាងក្រោម​ទទួលរង​នូវ​ខ្យល់​នាំមក​នូវ​សំណើម​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​រាប់​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤​ខែតុលា​។



​បាតុភូត​ខាងលើនេះ​នឹង​បង្ក​ឲ្យ​កម្រិត​ទឹកភ្លៀង​ថយចុះ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខេត្តមណ្ឌលគិរី​។​

​រីឯ​ខេត្តបាត់ដំបង ប៉ៃលិន សៀម​រាម កំពង់ធំ ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។ តែ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៤​ខែតុលា កម្រិត​ទឹកភ្លៀង​នឹង​ចុះមក​តិច​។

​រីឯ​ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កែប កោះកុង និង​រាជធានី​ភ្នំពេញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ហើយ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​ជាមួយគ្នានេះ ក្រសួង​បាន​អំពាវ​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com