ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ក្រុមយុវជនសំរាម នឹងអនុវត្តយុទ្ធនាការប្រមូលសំរាម «ធ្វើឲ្យចម្ការមនក្លាយជាខណ្ឌគំរូ»
19, Oct 2019 ,
2:19 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ ក្រុមយុវជនសំរាមដែលដឹកនាំដោយលោក សាន ដារ៉ាវីត នឹងអនុវត្តយុទ្ធនាការ «ធ្វើឲ្យខណ្ឌចម្ការមនក្លាយជាខណ្ឌគំរូ» នៅរាជធានីភ្នំពេញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០។ បើតាមយុវជន ដារ៉ាវីត យុទ្ធនាការនេះ មានរយៈពេល៣ខែ ដែលមានកិច្ចសហការពីអាជ្ញាធរខណ្ឌផ្ទាល់ និងទទួលបានការគាំទ្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឆ្លើយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាថ្ងៃទី១៧តុលា ប្រធានក្រុមយុវជនសំរាមរូបនេះ លោក ដារ៉ាវីត បានលើកឡើងថា យុទ្ធនាការធ្វើឲ្យខណ្ឌចម្ការមនក្លាយជាខណ្ឌគំរូនេះ ក្រៅពីការប្រមូលឬសម្អាតសំរាមឲ្យអស់ពិសេសសំរាមប្រភេទប្លាស្ទិក និងនាំគ្នាបោសសម្អាតកុំឲ្យមានដីហ៊ុយនៅក្នុងតំបន់គោលដៅនោះ យុទ្ធនាការនេះក៏អនុវត្តនៅតាម ខណ្ឌ សាលារៀន និងសាលកវិទ្យាល័យនានានៅភ្នំពេញផងដែរ។ លោកបានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីរួមគ្នាអនុវត្តក្នុងការប្រែក្លាយភ្នំពេញឲ្យទៅរាជធានីដ៏ស្អាតពិតប្រាកដ ឬជាទីក្រុងគជ់។
«រាជធានីភ្នំពេញ ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយសម្រាប់ជនបរទេស សម្រាប់ខ្ញុំក្រៅពីគ្មានសំរាម គ្មានដីហុយហើយនោះ យើងដាំផ្កាលម្អ ឬគូរគំនូរនៅលើជញ្ជាំងផ្សេងៗ ឬក៏មានរៀបចំបដាផ្សេងៗ ដែលនិយាយអំពីបរិស្ថានជាដើម...»។ នេះជាការលើកឡើងរបស់យុវជន ដារ៉ាវីត ដោយបានបន្ថែមថា ចំពោះយុទ្ធនាការធ្វើឲ្យខណ្ឌចម្ការមនក្លាយជាខណ្ឌគំរូនេះ ក៏ទទួលបានការគាំទ្រពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។ ហើយការគាំទ្ររបស់រដ្ឋបាលរាជធានីភ្នំពេញចំពោះក្រុមយុវជនសំរាម ក្រៅពីគាំទ្រផ្នែកច្បាប់ ក៏មានការផ្តល់អង្ករផងដែរ។
លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម (សាំ) ជាមួយ ពូឈីវ ឈរថតរូប នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ បន្ទាប់ពីបានជួបជាមួយ លោក ឃួង ស្រេង កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០១៩
លើសពីនេះ លោក ដារ៉ាវីត កំពុងរៀបចំសំណើដាក់ជូនលោក ឃួង ស្រេង ដើម្បីទទួលបានប្រាក់គាំទ្រ សម្រាប់យុទ្ធនាការដែលមានរយៈពេលបីខែនេះ។ លោក ដារ៉ាវីត ស្នើសុំថវិការគាំទ្រពីលោកអភិបាលរាជធានីភ្នំពេញ ចំនួន៥ពាន់ដុល្លារក្នុងមួយខែ។
សូមរម្លឹកថា ក្រុមយុវជនសំរាម បានធ្វើសកម្មភាពប្រមូលសំរាមនៅតាមតំបន់នានា ពិសេសនៅក្នុងលូទឹកស្អុយបឹងត្របែក ក្នុងខណ្ឌចម្ការមន កាលពីដើមខែមីនា ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ៕
អត្ថបទទាក់ទង
យុវជន ដារ៉ាវីត យក«លូបឹងត្របែក»ជាចំណុចផ្តើមដើម្បីប្រែភ្នំពេញទៅជាទីក្រុងគ្មានសំរាម
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យុវជន
សំរាម
បា្លស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម