ជាតិ
៩​ខែ ពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង​ចំណាយ​ជាង ៣៣​លាន​ដុល្លា ជួយ​កុមារ​កម្ពុជា​
19, Oct 2019 , 3:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង ចំណាយ​ថវិកា ៣៣​លាន​និង​៥​សែន​ដុល្លារ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​ពិធី​ប្រគល់​ថវិកា​របស់​គណៈកម្មកា​រ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុ​ប្ឋា​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១៩​ខែតុលា​នេះ​។​



​សេចក្តីប្រកាស​របស់​មូ​ល​និ​ធិ​គន្ធបុប្ផា​កម្ពុជា បាន​ស្រង់​សម្តី​លោកស្រី ងួន សុខា ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​សរុប ៣៣,៥ លាន​ដុល្លា​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំនេះ ដោយ​ក្នុងនោះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានផ្ដល់​ជូន ៩​លាន​ដុល្លារ​។ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​ប​ង្កើ​ត​ឡើង​កាលពី​ឆ្នាំ​២០១៨ ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ជួយ​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​លោកស្រី ងួន សុខា ក៏បាន​លើកឡើង​ពី​គោលបំណង​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មិន​ត្រឹមតែ​ស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​ទ្រទ្រង់​ដល់​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​បណ្តុះ សាបព្រោះ និង​លើកកម្ពស់​ស្មារតី​ជួយ​គ្នា​ទោ​វិញ​ទៅមក ក្រោម​ពាក្យស្លោក​«​ខ្មែរ ជួយ ខ្មែរ​»៕






Tag:
 គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com