ជាតិ
ពីនេះ ពីនោះ
«គន់» មានន័យខុសពី «គុណ» និង «គុន» ដូចម្តេច?
× «គន់» ជាកិរិយាសព្ទ មានន័យថា រកមើល។ «គន់»ជាពាក្យដែលកម្រនិយាយដាច់តែឯង ច្រើននិយាយថា គយគន់ ឬ គន់មើល។ «គន់»មានខ្លឹមសារខុសពីពាក្យ«គុណ»និង«គុន»។
វចនានុក្រុមខ្មែរបានបញ្ជាក់ពាក្យ«គុណ»ជាគុណសព្ទ សំដៅលើដំណើរធ្វើឲ្យចម្រើនកើនឡើង។ ឧទាហរណ៍៖ លេខគុណ (គុណ១០ ជា២០)។
«គុណ»ជានាមសព្ទ មានន័យថា សេចក្ដីចម្រើន; ថ្នាក់, ជាន់, លក្ខណៈ, ចំណែក, សេចក្ដីល្អ, សភាព, បែបបទ។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួន គួរគោរព តបស្នងនឹងខានពុំបាន។ គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន។ ធម៌ដែលគួរនឹក គួររំពឹងដល់: គុណព្រះពុទ្ធ–ព្រះធម៌–ព្រះសង្ឃ។
រីឯ«គុន»ជាឈ្មោះសិល្បខាងគ្រឿងអាវុធ សម្រាប់ចូលប្រឡូកលោតហក់តយុទ្ធផ្ទាល់ខ្លួន, ជាចំណេះវិសេសម្យ៉ាងរបស់អ្នកចម្បាំង ពីក្នុងសម័យបុព្វបុរសរាល់ប្រទេស។ គុនដំបង, គុនដាវវែង, គុនដាវខ្លី, គុនខែល, គុនកាំបិតគ្រលុក៕
© រក្សាសិទ្ធិដោយ thmeythmey.com