ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ការយកកម្លាំងលើកទឹកចិត្តគេ ធ្វើជាកម្លាំងខ្លួនជួយឲ្យ អ៊ុន ស្រីយ៉ា ឈ្នះពាន Trophee L’Equipe
20, Oct 2019 ,
9:59 am
រូបភាព
×
ដោយ:
ភាពឆ្លាតវៃរួមផ្សំជាមួយទេពកោសល្យ និងសមត្ថភាពជួយឲ្យកីឡាការិនី អ៊ុន ស្រីយ៉ា ឈ្នះពាន Trophee L’Equipe ដែលរៀបចំដោយប្រទេសបារាំងជាលើកទី២។ ស្រីយ៉ា បង្ហាញមោទកភាព និងរំភើបយ៉ាងខ្លាំងចំពោះជ័យជម្នះ ពិសេសនៅពេលលឺពាក្យគេប្រកាសថា ម្ចាស់មេដាយមាសបានមកលើកម្ពុជានៅមុខថ្នាក់ដឹកនាំ ប្រតិភូ កីឡាករកីឡាការិនីមកពីបណ្តាប្រទេសផ្សេងៗ។
ទោះបីគ្មានអ្នកគាំទ្រខ្លួនលើកទឹកចិត្តផ្ទាល់នៅប្រទេសបារាំង តែកីឡាការិនី អ៊ុន ស្រីយ៉ា មានភាពឆ្លាតវៃមួយ តាមរយៈប្រើកម្លាំងលើកទឹកចិត្តរបស់អ្នកគាំទ្រគេ ធ្វើជាកម្លាំងលើកទឹកចិត្តសម្រាប់ខ្លួនឯង។ ភាពច្នៃប្រឌិត រួមផ្សំទេពកោសល្យ និងសមត្ថភាពជួយឲ្យ អ៊ុន ស្រីយ៉ា យកឈ្នះកីឡាការិនីទុយនីស៊ី ១៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះពាន Trophee L’Equipe 2019។
«ធម្មតាគ្នាគេតែងតែលើកទឹកចិត្តគ្នាគេ តែយើងត្រូវយកកម្លាំងលើកទឹកចិត្តគេធ្វើជាកម្លាំងរបស់យើងតស៊ូដើម្បីជ័យជម្នះ»។ នេះជាការលើកឡើងរបស់កីឡាការិនី អ៊ុន ស្រីយ៉ា ដែលបានបន្ថែមថា ការថែរក្សាសុខភាព និងកម្លាំងស្មារតីក្នុងលក្ខខណ្ឌអាកាសធាតុ និងពេលវេលាខុសគ្នារវាងកម្ពុជានិងបារាំង ក៏ជាកត្តារួមចំណែកក្នុងភាពជោគជ័យរបស់នាងផងដែរ។
សម្រាប់ ស្រីយ៉ា ការឈ្នះពានអន្តរជាតិនៅលើកនេះ មិនមែនជោគជ័យសម្រាប់តែនាងនោះទេ តែវាបានជួយលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសវិស័យកីឡាប៉េតង់។ នាង បង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងដូច្នេះថា៖«សម្រាប់ខ្ញុំក្នុងនាមជាខ្មែរមានមោទកភាពណាស់នៅពេលគេប្រកាសថា Cambodia ហើយក៏មានកិត្តិយសផងដែរ ដែលបានតំណាងឲ្យកម្ពុជាក្នុងការប្រកួតលំដាប់អន្តរជាតិមួយនេះ។ ខ្ញុំពិតជាសប្បាយចិត្តមែនទែនចំពោះជ័យជម្នះលើកនេះ»។
សម្រាប់ការប្រកួតនេះ កម្ពុជាបានបញ្ជូនកីឡាការិនី៣រូប និងគ្រូបង្វឹក១រូបឲ្យចូលរួម។ ប៉ុន្តែកីឡាការិនី កែ ឡេង និង ស្រ៊ាង សុរ៉ាឃីម ដែលទៅជំនួសកីឡាការិនី អ៊ុក ស្រីមុំ មិនទទួលបានមេដាយនោះទេ។ ទោះបីយ៉ាងនេះក្តីលោក សុខ ប៉ុង ដែលជាគ្រូបង្វឹក និងជាប្រធានប្រតិភូបានអះអាងថា កីឡាការិនីទាំងពីរបានធ្វើបានយ៉ាងល្អក្នុងការប្រកួតមួយនេះ ពោលគឺពួកគេចាញ់កីឡាការិនីម្ចាស់ផ្ទះតែ១ពិន្ទុប៉ុណ្ណោះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
បើតាមគ្រូបង្វឹករូបនេះ ការប្រកួតពាន Trophee L’Equipe ឆ្នាំនេះមាន១១ប្រទេសចូលរួម និងមាន១៦ក្រុម(បុរស៨ ស្រី៨)។ ការប្រកួតនេះ ត្រូវបានប្រទេសបារាំងធ្វើឡើងជារៀងរាល់ឆ្នាំ ដោយយកខេត្តនីមួយៗរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះម្តងម្នាក់។ ការផ្លាស់ប្តូរទីលានប្រកួតពីខេត្តមួយទៅខេត្តមួយ វាបានបង្កផលលំបាកដល់កីឡាការិនីក្នុងការស្វែងរកជ័យជម្នះ។ «យើងបានហ្វឹកហាត់ដិតដល់ពីប្រទេសរបស់យើងដែរ តែទីលានប្រកួតហាក់ប្លែក ព្រោះគេធ្វើតម្រូវកីឡាករគេដែរ»។ នេះការបង្ហាញផលលំបាករបស់លោក សុខ ប៉ុង។
លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាមានប្រសាសន៍ថា គ្រប់ប្រទេសទាំងអស់មិនមែនសុទ្ធតែមានសិទ្ធិអាចចូលរួមការប្រកួតនេះបានទេ ពោលគឺបារាំងអញ្ជើញតែប្រទេសខ្លាំងៗ ដែលធ្លាប់ឈ្នះមេដាយមាសពិភពលោកតែប៉ុណ្ណោះ។ កត្តានេះ ធ្វើឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ និងស្វិតស្វាញបំផុត។
រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះ បានចាត់ទុកជ័យជម្នះរបស់កីឡាការិនី អ៊ុន ស្រីយ៉ា ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យកីឡាប៉េតង់ ក៏ដូចជាប្រទេសជាតិទាំងមូល។ តាមរយៈលទ្ធផលនេះ លោក រំពឹងថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការប្រកួតជើងឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅអំឡុងខែវិច្ឆិកា ខាងមុខនេះ។
សម្រាប់លោក ស សុខា ការធ្វើជាម្ចាស់ផ្ទះមិនមែនជាការមានប្រៀបនោះទេ ផ្ទុយទៅវិញជាសម្ពាធមួយដ៏ធំសម្រាប់កីឡាករម្ចាស់ផ្ទះ ព្រោះការខិតខំប្រឹងប្រែងចង់ស្វែងរកជ័យជម្នះខ្លាំងពេក អាចបង្កើតឲ្យមានជាកំហុស ឬសម្ពាធផ្លូវចិត្តជាដើម។ លោកបន្ថែមថា ជាជំហានបន្ទាប់ សហព័ន្ធ នឹងពង្រឹងផ្នែកសតិអារម្មណ៍កីឡាករ និងកម្លាំងកាយជាដើម។
ក្រុមប្រតិភូកីឡាកម្ពុជាបានដល់មាតុភូមិកាលពីយប់ថ្ងៃទី១៦ តុលា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ស សុខា ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាជាច្រើនរូបទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
អ៊ុន ស្រីយ៉ា
Trophee L’Equipe
សុខ ម៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម