ជាតិ
Thmeythmey.com និង​អនាគត​គ្រូ​បង្គោល​ស្តីពី​បរិស្ថាន​
20, Oct 2019 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សិក្ខាកាម​សារព័ត៌មាន​បទពិសោធន៍​ចំនួន​៨​នាក់ ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ស្តីពី​បរិស្ថាន​អស់​រយៈពេល​ជាច្រើន​វគ្គ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI និង Thmeythmey.com នឹង​ក្លាយទៅជា​គ្រូ​បង្គោល​បណ្តុះបណ្តាល​បន្ត​ជូន​អ្នកសារព័ត៌មាន​វ័យក្មេង​ចាប់ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​តទៅ​។ អ្នក​សា​ព័ត៌មាន​អាជីព​ទាំង ៨​នាក់​នោះ រួមមាន​៖


 
1)-​លោក ខ្វៃ អាទិ​ត្យា អគ្គនាយក​នៃ​ស្ថានីយទូរទស្សន៍​អ​ប្សា​រា​។ លោក​ធ្លាប់​បម្រើ​ការងារ​ជា​អ្នកកាសែត​អាជីព​ជិត​២០​ឆ្នាំ​។
 
2)-​លោក មៃ ទិ​ត្យ​ថា​រ៉ា អ្នកសារព័ត៌មាន​ជំនាញ​ផ្នែក​បរិស្ថាន​។ លោក​មាន​បទពិសោធ​ជាង ១០​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​។ លើសពីនេះ លោក​បានទទួល​ពានរ​ង្វាន់​ឆ្នើម​ផ្នែក​ព័ត៌មាន​ស៊ើបអង្កេត​នៅលើ​ឆាក​អន្តរជាតិ​។

3)-​លោក សយ សុភា និពន្ធ​នាយក នៃ​សារព័ត៌មាន​ដើមអម្ពិល (DAP)​។ លោក​មាន​បទពិសោធ​ការងារ​ផ្នែក​សារព័ត៌មាន​ជាង ១០​ឆ្នាំ នៅក្នុង​ស្ថាប័ន​ព័ត៌មាន​ល្បីៗ ដូចជា វិទ្យុ​អូស្ត្រាលី​ជា​ខេមរៈភាសា CNN online, Asahi Shimbun និង​ទូរទស្សន៍ Reuters ជាដើម​។​
 
4)-​កញ្ញា អ៊ឹម រចនា និពន្ធ​នាយករង នៃ​វិទ្យុ​បារាំង​ជា​ខេ​ម​ភាសា (RFI)​។ កញ្ញា​មាន​បទពិសោធ​ការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៩​ឆ្នាំ​។​
 
5)-​កញ្ញា ខន ចំប៉ា និពន្ធ​នាយករង នៃ​សារព័ត៌មាន​ថ្មីៗ (Thmey Thmey)​។ កញ្ញា​មាន​បទពិសោធ​ការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៦​ឆ្នាំ​។​
 
6)-​លោក វ៉ាន់ សា​រ៉ា​យ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ហ្វ្រ​ស​ញ៊ូ​វ (Fresh News)​។ លោក​មាន​បទពិសោធ​ការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៥​ឆ្នាំ​។​
 
7)-​លោក ស៊ុន សុ​ខេន ការី​និពន្ធ នៃ​សារព័ត៌មាន VOD​។ លោក​មានបទពិសោធន៍​ការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៥​ឆ្នាំ​។​

8)-​លោក រឿន ភា​រុន អតីត​ជា​អ្នកសារព័ត៌មាន និង​ជា​បុគ្គលិក​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ លោក​មាន​បទពិសោធ​ការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៥​ឆ្នាំ​។

​សូមបញ្ជាក់ថា ក្រៅពី​ប្រទេស​កម្ពុជា ទី​ភ្នា​ក់​ព័ត៌មាន​បារាំង CFI ដែល​ទទួលបាន​ការគាំទ្រ​មូលនិធិ​អនុវត្ត​គម្រោង​ពី​ក្រសួងការបរទេស និង​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង ក៏បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូចគ្នានេះ នៅក្នុង​ប្រទេស​វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​ផងដែរ​៕
















© រក្សាសិទ្ធិដោយ thmeythmey.com