ជាតិ
អត្ថបទពាណិជ្ជកម្ម
សម្ពោធ​ជា​ផ្លូវការ​រថយន្ដ​តូយ៉ូតា The All New Corolla Altis ស៊េរី​ថ្មី​ឆ្នាំ​២០២០
20, Oct 2019 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ដ និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា បាន​ប្រារ​ព្ឋ​កម្មវិធី​សម្ពោធ រថយន្ដ​តូយ៉ូតា COROLLA Altis ស៊េរី​ថ្មី ឆ្នាំ​២០២០ នៅ The Premier Sen Sok ក្រោម​អធិបតេយ្យភាព លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ព្រមទាំង​ថ្នាក់ដឹកនាំ និង​ភ្ញៀវ​កិ​ត្ដិ​យស​ជាច្រើន​ទៀត​។​

​លោក​ឧក​ញ្ញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានបង្ហាញ​ឲ្យ​ដឹងថា អស់​រយៈពេល​ជាង​២៥​ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) នៅតែ​ជា​ក្រុមហ៊ុន​រថយន្ត ដែល​ឈានមុខ​គេ និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន តាមរយៈ​ការនាំ​ចូល​នូវ​រថយន្ត​តូយ៉ូតា​ស៊េរី​ថ្មី ជាច្រើន​ប្រភេទ រួមមាន​៖ រថយន្ត​ទេសចរណ៍​(SUV) រថយន្ត​ទេសចរណ៍​ធុន​តូច​(MPV) រថយន្ត​ដឹកទំនិញ​ធុន​តូច​(Pick UP) រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​(Van) និង​រថយន្ត​ប្រភេទ​គ្រួសារ​(Sedan)​។ លោក​ប្រធាន​ក្រុមហ៊ុន បាន​បន្ថែម ទៀតថា «​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) តែងតែ​ខិតខំ​ប្រឹងប្រែង​សម្រិតសម្រាំង ក្នុងការ​ជ្រើសរើស នូវ​អ្វីដែល​ថ្មី ល្អប្រសើរ និង​សាក​សម​ជាង​មុន សម្រាប់​បំពេញតម្រូវការ​អតិថិជន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន តែងតែ​គិតដល់​អ​ថិ​តិ​ជន​ជា​ចម្បង ដូច្នេះហើយ ទើប​នៅថ្ងៃនេះ ក្រុមហ៊ុន​ធ្វើការ​សម្ពោធ រថយន្ត Corolla Altis ស៊េរី​ឆ្នាំ​២០២០​នេះ​ឡើង​។ រថយន្ត​នេះ ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង យ៉ាង​ប្រណីត សាក​សម​ជាមួយនឹង ពាក្យស្លោក​ថ្មី​នៃ​រថយន្ត​នេះ គឺ “​ឧត្តមភាព​ដ៏​ប្រណីត​”»​។​



​គោលបំណង​ក្នុងការ​រចនា​រថយន្ត Corolla Altis ជំនាន់​ថ្មី​នេះ​ឡើង គឺ​ដើម្បី​បន្ត​ផ្តល់​ស្នាមញញឹម​ដល់ អតិថិជន នូវ​អ្វីដែល​លើសពី​ការរំពឹងទុក និង​ធ្វើ​ឲ្យ​ជិវិត​រស់នៅ​ប្រចាំថ្ងៃ របស់​អតិថិជន​កាន់តែ​ពិសេស បន្ថែមទៀត​។ លើសពីនេះទៅទៀត រថយន្ត​នេះ​ត្រូវបាន​អភិវឌ្ឍន៍​បន្ថែម​នូវ​ចំនុច​៣​សំខាន់ៗ​គឺ​៖ ការ​រចនា​បន្ថែម​នូវ​ភាព ទំនើប​និង ស៊ីវីល័យ​បទពិសោធន៍​បើកបរ​កាន់តែ​ល្អប្រសើរ ជាង​មុន​ជាមួយ TNGA និង​ប្រព័ន្ធ​សុវត្ថិភាព កាន់តែ​ទំនើប​បំពាក់ ជាមួយ Toyota Safety Sense ដែល​ធ្វើ​ឲ្យ​អតិថិជន កាន់តែ​មាន​ភាព​រីករាយ​ក្នុងការ​បើកបរ​។



​គួរ​រំលឹក​ផងដែរ​ថា រថយន្ត Corolla គឺជា​រថយន្ត​ដែល​ទទួលបាន ការពេញនិយម​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់ អស់​រយៈពេល​ជា​យូរ​មកហើយ ទៅលើ​គុណភាព​និង​ភាព​សន្សំសំចៃ ហើយ​រថយន្ត​នេះ ត្រូវបាន​នាំចូល​ជា​ផ្លូវការ ជា​លើកតំបូង​មកកាន់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៤ ដោយ​ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​)  ផ្ទាល់​។  ខ្ញុំបាទ​សង្ឃឹមថា រថយន្ត Corolla Altis ជំនាន់​ថ្មី​នេះ នឹង​បន្ត​ទទួលបាន ការគាំទ្រ​យ៉ាងខ្លាំង​ដដែល​ពី​អតិថិជន​ទាំងថ្មី​និង​ចាស់​។

​លក្ខណៈពិសេស សម្រាប់​រថយន្ត COROLLA នេះ មានដូចជា​៖
១. ផ្នែក​ខាងក្រៅ​៖
- រចនា​ថ្មី​រំលេច​រូបរាង​កាន់តែ​ទាក់ទាញ (Dynamic Styling)
- ចង្កៀង​មុខ​ប្រភេទ​អំពូល Bi Beam LED ភ្ជាប់​ជាមួយ​អំពូល​ភ្លើង Daytime Running Light
- ចង្កៀង​កាត់​អ័ព្ទ​LED (Fog Lamp)
- ចង្កៀង​ក្រោយ​ប្រភេទ LED រចនា​រូបរាង​ថ្មី​កាន់តែ​ទំនើប​
- ថាស​កង់​ទំហំ ១៧​អ៊ី​ញ
- កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង (Auto Fold) បញ្ជា​បិទ បើក និង​កំណត់​ទីតាំង​កញ្ចក់​ដោយ​ស្វ័យប្រវត្តិ
- ផ្លិត​ទឹក​ដំណើរការ​ស្វ័យប្រវត្តិ​តាម​កម្រិត​ទឹកភ្លៀង​



២. ផ្នែក​ខាងក្នុង​៖

-​កៅអី​ស្បែក​រចនា​បែប Sport ស្របតាម​ទម្រង់​ដងខ្លួន កាន់តែ​ផ្តល់នូវ​ផាសុកភាព ជាមួយ​មុខងារ​ប្តូរ​ទីតាំង  បាន​កៅអី​អ្នកបើកបរ​បាន​រហូត​ដល់​១០​ទិសដៅ
- កញ្ចក់​មើល​ក្រោយ​កាត់បន្ថយ​ចំណាំងផ្លាត​ដោយ​ស្វ័យប្រវត្តិ (EC Mirror)
- ប្រព័ន្ធ​កម្សាន្ត​មាន​មុខងារ​សំបូរបែប​ជា​លក្ខណៈ Touch Screen ទំហំ ៨ អ៊ី​ញ
- ប៊ូ​តុង​បញ្ជា​ប្រព័ន្ធ​កម្សាន្ត បំពាក់​នៅលើ​ចង្កូតរថយន្ត ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ​
- ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន (MID) ទំហំ ១៧ អ៊ី​ញ ដ៏​ទំនើប
- សោ​ឆ្លាត​វៃ (Smart Key) និង​ការ​បញ្ឆេះ​និង​ពន្លត់​ម៉ាស៊ីន​ជាមួយ​ប៊ូ​តុង Start/Stop ដ៏​ទាន់សម័យ​
- ភាព​ធំ ទូលាយ ជាមួយ​កៅអី​ពូក​ស្បែក​ចំនួន​៥
- ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​
- ប្រអប់លេខ​ថ្មី​ប្រភេទ CVT 7 វគ្គ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ហ្វ្រាំងដៃ​ស្វ័យប្រវត្តិ EPB & Brake Hold



៣. ប្រព័ន្ធ​សុវត្ថិភាព​៖
- ពោង​សុវត្ថិភាព​ចំនួន​៩ 
- កាមេរ៉ា​ក្រោយ​ជាមួយ Sensor ២​គ្រាប់ ផ្តល់​សុវត្ថិភាព​ក្នុងពេល​ចូល​ចំណត 
- ប្រព័ន្ធ​ជំនួយ​ដៃចង្កូត​ដោយ​ស្វ័យប្រវត្តិ​មិនអោយ​រថយន្ត​រេ​ចង្កូត​ចេញពី​គន្លង​ផ្លូវ​(LDA)
- ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ចាប់​ហ្វ្រាំង​បន្ទាន់ បញ្ឈប់រថយន្ត​ដោយ​ស្វ័យប្រវត្តិ​(PCS)
- ប្រព័ន្ធ​ជំនួយ​ដៃចង្កូត អោយ​បត់បែន​តាម​រថយន្ត​ខាងមុខ​ដោយ​ស្វ័យប្រវត្តិ​(DRCC)
- ប្រព័ន្ធ​ភ្លើងចង្កៀង​មុខ ហ្វា​កូដ ដោយ​ស្វ័យប្រវត្តិ (AHB)
- ប្រព័ន្ធគ្រប់គ្រង​លំនឹង​(VSC)
- ប្រព័ន្ធគ្រប់គ្រង​ទំនាញ​សកម្ម (TRC)
- ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​(ABS)
- ប្រព័ន្ធ​បែងចែក កម្លាំង​សម្ពាធ​ហ្វ្រាំង​(EBD)
- ប្រព័ន្ធ​ហ្វាំ​ង​ជំនួយ​(BA)
- កាប៊ីន​រថយន្ត​ត្រូវបាន​អភិវឌ្ឍន៍​យ៉ាងរឹងមាំ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្តល់​លំនឹង​ក្នុងការ​បើកបរ​
- កញ្ចប់​ប្រព័ន្ធ​សុវត្ថិភាព​ជំនាន់​ថ្មី (TSS)



​រថយន្ត​តូយ៉ូតា COROLLA ស៊េរី ២០២០ នេះ​មានតម្លៃ ៤៧,៧០០ ដុល្លា​សហរដ្ឋ​អា​មេ​រិច  ជាមួយនឹង​ជម្រើស​ជាច្រើន​ពណ៌​ដូចជា​៖ ពណ៌​សកាំ​ម៉ៃ ពណ៌​ស​ក្បោះ ពណ៌​ប្រាក់ ពណ៌​ខ្មៅ ពណ៌​ទឹកសមុទ្រ ពណ៌​ត្នោត ពណ៌​ក្រហម​។



​ចំពោះ​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ជាវ​រថយន្ត COROLLA ស៊េរី ២០២០ អាច​អញ្ជើញ​មក ទស្សនា​ដោយផ្ទាល់​នៅ​សាខា​លក់​របស់ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដូចជា​៖ ទីស្នាក់ការ​កណ្តាល សាខា​ទួល​សង្កែ សាខា​បឹង​កេងកង សាខា​ខេត្តសៀមរាប និង​សាខា​ខេត្តបាត់ដំបង​។ លោកអ្នក​ក៏​អាច​យក រថយន្ត​ចាស់ របស់​អ្នក​មក​ប្តូរ​យក​រថយន្ត​ថ្មី​នេះ​ផងដែរ តាមរយៈ​សាខា​លក់​រថយន្ត​មួយ​ទឹក​ដែលមាន​ការធានា (Toyota Plus)​។ លើសពីនេះ​ទៀត ក្រុមហ៊ុន ក៏មាន​ផ្តល់នូវ​សេវា​បង់​រំលស់ តាមរយៈ ក្រុមហ៊ុន​តូយ៉ូតា កម្ពុជា​ហ្វា​យ​នែ​ន ដែលជា ដៃគូរ​ផ្តាច់មុខ​ក្នុងការ​ផ្តល់ជូន​នូវ សេវា​បង់​រំលស់​រថយន្ត​ប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​។



​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ​៖ ០១៧ ៣៣៣ ៥០៣/ ០១៧ ២២២ ៥៣២ ឬ​តាម​គេហទំព័រ www.toyota.com.kh  ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Toyota Cambodia​។ សូម​អរគុណ​!









© រក្សាសិទ្ធិដោយ thmeythmey.com