អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អេ អាយ អេ សម្ពោធ​សាខា​ប្រចាំខេត្ត​សៀមរាប «​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​»
20, Oct 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេ​ម​បូ​ឌា​) AIA(​បាន​បើក​សាខា​ថ្មី​របស់ខ្លួន​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​។ កម្មវិធី​ផ្លូវការ ដែល​ផ្តោតលើ​ការប្តេជ្ញា​ជួយ​ឲ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ «​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​» សម្រាប់​ខេត្តសៀមរាប​នេះ បានទទួល​ការចូលរួម​ជា​អធិបតី​ពី​លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។
​    ​
​នាយក​ប្រតិបត្តិ និង​ប្រធាន​នៃ​សម្ព័ន្ធ អេ អាយ អេ លោក Ng Keng Hooi បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​នៅពេលនោះ​ថា  ការសម្ពោធ​សាខា​ថ្មី​នេះ ជា​ដំណើរ​ឆ្ពោះទៅមុខ​យ៉ាងសំខាន់​មួយ នៃ​ភាព​រីកចម្រើន និង​ភាពជោគជ័យ​របស់ អេ អាយ អេ នៅ​កម្ពុជា​។ ការសម្ពោធ​សាខា​ខេត្តសៀមរាប​គឺធ្វើឡើង​ត្រឹម​រយៈពេល​ជាង​ពីរ​ឆ្នាំ​បន្ទាប់ពី​ការបើក​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស ស្របពេល​នឹង​ការអបអរ​ខួប​១០០​ឆ្នាំ​របស់​សម្ព័ន្ធ​ទាំងមូល​ដែរនោះ ហើយ​វា​ជា​មូលដ្ឋាន​រឹងមាំ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ដើម្បី​ជួយ​ឲ្យ​ពួកគេ​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។ រួម​ជាមួយគ្នានេះ អេ អាយ អេ ក៏​កំពុងតែ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ឲ្យ​បាន​កាន់តែខ្លាំង​ថែមទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ng Keng Hooi​។​



​លោកស្រី Pauline Teoh អគ្គនាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា​បាន​មានប្រសាសន៍ថា  ការបើក​សាខា​ខេត្តសៀមរាប គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​មួយទៀត​នៅក្នុង​បេសកកម្ម​របស់ អេ អាយ អេ ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។ សាខា​ថ្មី​នេះ​នឹង​ជួយ​ឲ្យ អេ អាយ អេ ផ្តល់​ការការពារ​ឈានមុខ​គេ​លើ​ទីផ្សារ ដោយ​ផ្តោតលើ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​កាន់តែច្រើន និង​បង្កើត​ការងារ​ថ្មីៗ​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប និង​តំបន់​ជុំវិញ​។



​លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ក៏បាន​រីកលូតលាស់​បន្ថែមទៀត ស្រប​នឹង​ការសម្ពោធ​សាខា​ថ្មី​នេះ​របស់​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន អេ អាយ អេ គ្រុប ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​វ​ជីវិត​ធំជាងគេ​បំផុត​លើ​ពិភពលោក​។ ក្នុងនោះ ទំហំ​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​ក៏​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ដោយ​បុព្វលាភ​ធានារ៉ាប់រង​ដុល​សរុប​មាន​កំណើន​ប្រមាណ​៣៥%  ជា​មធ្យម​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​កើន​ឡើងដល់​ចំនួន ១៩៦,៤​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ ជាមួយនឹង​សំណង​សម្រាប់​ហានិភ័យ​កើតឡើង​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​បាន​ទូទាត់​ជូន​អតិថិជន​ចំនួន ២៥.៨​លាន​ដុល្លារ​អា​មេ​រិច​។ លោក អ៊ិន មាត្រា បន្ថែមថា នៅ​ឆមាស​ទី​១​សម្រាប់​ឆ្នាំ​២០១៩ ទីផ្សារ​ធានារ៉ាប់រង​មាន​បុព្វលាភ​ចំនួន ១១៨ លាន​
​ដុល្លារ​អាមេរិក ក្នុងនោះ​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ៤៧ លាន​ដុល្លារ​អាមេរិក និង​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​មាន​ចំនួន ៤៧ លាន​ដុល្លារ​អាមេរិក​។ ចំនួន​បុព្វលាភ​ធានារ៉ាប់រង ព្យាករណ៍​ថា​នឹង​កើន​ឡើងដល់ ប្រមាណ ២៦០​លាន នៅ​ចុងឆ្នាំ​២១៩​។



​គួរ​បញ្ជាក់ថា ដើម្បី​អបអរ​ការសម្ពោធ​សាខា​ថ្មី​នៅ​ខេត្តសៀមរាប​នេះដែរ អេ អាយ អេ ក៏បានផ្តល់​សេវា​ពិនិត្យ​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​ផងដែរ ដែល​ធ្វើឡើង​រយៈ​ពេញ​មួយថ្ងៃ គឺ​ថ្ងៃទី​២០ តុលា ទៅលើ​ជំងឺ​ចំនួន​២​មុខ គឺ​តំរងនោម និង​ជំងឺ​លំពែង​។ កម្មវិធី​ពិនិត្យ​សុខភាព​នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​ពាន់​នាក់​៕




















​អត្ថបទ​ពាណិជ្ជកម្ម​







© រក្សាសិទ្ធិដោយ thmeythmey.com