ជាតិ
អត្ថបទពាណិជ្ជកម្ម
ខេត្ត​ប៉ៃលិន - គោលដៅ​ទី​៦​នៃ​សិក្ខាសាលា​អំពី​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩
20, Oct 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​ប៉ៃលិន ក្រោម​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?»​។ ការចូលរួម​លើក​នេះ គឺជា​លើក​ទី​៦​ក្នុង​ឆ្នាំ​២០១៩ និង​ជា​លើក​ទី​១១​បើ​គិត​ចាប់ពី​ការកើតឡើង​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ឆ្នាំ​២០១៨​។ គោលបំណង​សំខាន់​នៃ​ការចូលរួម គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជា​គន្លឹះ​ល្អៗ​សម្រាប់​ការវិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន បានផ្ដល់​កិត្តិយស​ផ្ដល់​មតិ​ស្វាគមន៍​ជូន​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ក្រេប​យកចំណេះ​ដឹង ក៏ដូចជា​បទពិសោធន៍​ថ្មី​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ហិរញ្ញវត្ថុ​មួយ​នេះ​។ ម្យ៉ាងទៀត លោក​បាន​លើកទឹកចិត្ត​ឲ្យ​អង្គ​សិក្ខាកាម​ទាំងអស់​ធ្វើការ​ស្វែងយល់​បន្ថែម​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​មុននឹង​សម្រេចចិត្ត​វិនិយោគ​លើ​ទីផ្សារ​មួយ​នេះ ក្នុង​គោលបំណង​បញ្ចៀស​នូវ​ហានិភ័យ​ធំៗ​ទាំងឡាយ​។ ក្នុងនោះដែរ លោក​បានលើកឡើង​អំពី​ហានិភ័យ​ធំៗ​ចំនួន​២ គឺ ហានិភ័យ​ស្របច្បាប់​ដែល​តម្រូវ​ឲ្យ​វិនិយោគិន​ធ្វើការ​ស្វែងយល់​ពាក់ព័ន្ធ​លើ​ការវិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន​ស្របច្បាប់​ដែល​ទទួលបាន​អាជ្ញា​បណ្ណ និង​ការអនុញ្ញាត​ពី​គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា ក៏ដូចជា​ហានិភ័យ​លើ​ការវិនិយោគ​ដែល​តម្រូវ​ឲ្យ​វិនិយោគិន​ធ្វើការ​ជ្រើស​យក​អ្នកជំនាញ​ប្រឹក្សា​យោបល់​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ព្រមទាំង​បទពិសោធន៍​ច្បាស់លាស់ និង​អាច​ជឿទុកចិត្ត​បាន​ផងដែរ​។​



​បន្ទាប់មក លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូល​ប​ត្រ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានផ្ដល់​មតិ​បើក​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩​នៅ​ខេត្ត​ប៉ៃលិន​នេះ ហើយ​បានបញ្ជាក់​ពី​ទិសដៅ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​។ លោក ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ស្រប​ពេលដែល​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​វិនិយោគិន កំពុង​បន្ត​យ៉ាងសកម្ម​។ 


​លោក បុល្លិកា បាន​និយាយថា​៖ «​បទ​ប្បញ្ញា​ត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ត្រូវបាន​ដាក់ឱ្យ​អនុម័ត​ជា​បន្តបន្ទាប់ ដើម្បី​ធានាបាន​នូវ​សណ្ដាប់ធ្នាប់ ប្រសិទ្ធភាព និង​តម្លាភាព​នៅក្នុង​ទីផ្សារ​។ ក្នុងនាម​ជា​អា​ជ្ញ​ធរ ក៏​មិនអាច​ភ្លេច​ទេពី​ការការពារ​វិនិយោគិន​។ យន្តការ​នៃ​ការការពារ​វិនិយោគិន​មួយ​ដ៏​សំខាន់​ក្នុងចំណោម​យន្តការ​ដែលមាន​នោះ គឺ​ការរក្សា​សុវត្ថិភាព​សាច់ប្រាក់​។​»



 ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានធ្វើ​បទ​បង្ហាញ​ដើម្បីឱ្យ​សិក្ខាកាម​ងាយ​យល់​និង​ទទួលបាន​ចំណេះដឹង​អំពី​ការវិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ការទប់ស្កាត់​និង​ការកាត់បន្ថយ​ហានិភ័យ​ពី​ការវិនិយោគ និង​យុទ្ធសាស្ត្រ​ល្អៗ​ដើម្បី​ទាញយក​ផល​គាប់ប្រសើរ​ពី​ការវិនិយោគ​។ ក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក សំណាង ក៏បាន​បង្ហាញ​ពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន​ក្នុងការ​បន្ត​រួម​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​ល្អប្រសើរ​ដូច​ប្រទេស​រីកចម្រើន​ផ្សេងទៀត​ផងដែរ ។



​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​រួចមកហើយ ហើយ​ក្រុមហ៊ុន​នឹង​បន្តដំណើរ​និង​ចែករំលែក​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.goldenfxlink.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Golden FX Link Capital Co., Ltd. ឬ​ទូរស័ព្ទ​មក​លេខ 023 22 6666​។​



© រក្សាសិទ្ធិដោយ thmeythmey.com