ជាតិ
ក្រសួងមហាផ្ទៃ​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​បាក់​ច្រាំងទន្លេ កុំ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ
20, Oct 2019 , 9:59 pm        
រូបភាព
រូបពីក្រសួងមហាផ្ទៃ
រូបពីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​បាក់​ច្រាំងទន្លេ ពិសេស​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​មូលដ្ឋាន ។ នេះ​បើតាម​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​។



​ការជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​បាក់​ច្រាំងទន្លេ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា និង​ដោះស្រាយ​បញ្ហា​បាក់​ច្រាំងទន្លេ បាសាក់​-​ទន្លេ​ហ៊ូ​វ និង​ព្រែក​ជ្រៃ​ធំ​-​ព្រែក​ម៊ិ​ញ​យី នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ថ្ងៃទី​១៨ ខែតុលា​។ លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ចុះ​សិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​បាក់​ច្រាំងទន្លេ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​បញ្ចៀស និង​កាត់បន្ថយ​រាល់​គ្រោះថ្នាក់​កើតឡើង​ចំពោះ​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​ក្រសួង​បញ្ជាក់ថា កិច្ចប្រជុំ​ខាងលើនេះ​ធ្វើឡើង ដើម្បី​សិក្សា​អំពី​វ​ឌ្ឍ​ភាព បន្ទាប់ពី​ក្រុមការងារ អន្តរក្រសួង​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ អំពី​លក្ខណៈ​បច្ចេកទេស និង​ការងារ​សាងសង់​ច្រាំង​ការពារ បង្គោល​ព្រំដែន ហើយ​តំណាង​ស្ថាប័ន​នីមួយៗ ត្រូវធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល នៃ​ការចុះ​សិក្សា​ពី​ស្ថានភាព និង​បញ្ហា​ប្រឈម​នានា ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់ អង្គប្រជុំ​យកមក​ពិភាក្សា​ដោះស្រាយ​រួមគ្នា​៕


Tag:
 ច្រាំងទន្លេ​
© រក្សាសិទ្ធិដោយ thmeythmey.com