ជាតិ
ក្រសួងយុត្តិធម៌ នឹង​ពិនិត្យ​ការលើកលែងទោស​ដល់​ទ​ណ្ឌិ​ត សម្រាប់​ឱកាស​បុណ្យអុំទូក​
20, Oct 2019 , 8:59 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានពន្ធនាគារ
រូបពីអគ្គនាយកដ្ឋានពន្ធនាគារ
ដោយ:
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌​នឹង​ពិនិត្យ​បញ្ជី​ស្នើសុំ​ប​ន្ថូ​រ​បន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត សម្រាប់​ឱកាស​ពិធីបុណ្យ​អុំទូក ។ ការពិនិត្យ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២១​ខែតុលា នា​ទីស្តីការ​ក្រសួងយុត្តិធម៌​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងយុត្តិធម៌​។​



​កិច្ចប្រជុំ​ពិនិត្យ​ការលើកលែងទោស​នេះ នឹង​ដឹកនាំ​ដោយ​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ កិច្ចប្រជុំ​នេះ នឹង​ពិនិត្យ​លើ​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ពី​ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន​២៣ និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ ដោយមាន​ទណ្ឌិត​សរុប ៥១២ នាក់ (​ស្រី ៥៨ នាក់​) ។​

​សូមបញ្ជាក់ថា កម្ពុជា តែង​លើកលែង​និង​បន្ធូរ​បន្ថយទោស​ដល់​អ្ន​ក​ទោស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា និង​ពិធី​បុណ្យអុំទូក​៕


Tag:
 ទោស​
  ទណ្ឌិត​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com