ធ្វើ​បែបណា​ទើប​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ធ្វើ​បែបណា​ទើប​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់​?
21, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


ការកើនឡើង​នៃ​សម្ពាធ​ឈាម បណ្ដាលមកពី​កត្តា​ហានិភ័យ​ជាច្រើន ដែល​ក្នុងនោះ​រួមមាន ៖

• កត្តា​មួយចំនួន​មិនអាច​គ្រប់គ្រង​បាន​ដូចជា អាយុ ពូជសាសន៍ និង​ប្រវត្តិ​គ្រួសារ​
• កត្តា​ហានិភ័យ​មួយចំនួន​ដែល​អាច​គ្រប់គ្រង​បាន​មានដូចជា ការ​លើស​ទម្ងន់ អសកម្ម ការសេព​គ្រឿង​ស្រវឹង និង​ភាព​តានតឹង​។​

​ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ និង​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ អ្នក​ត្រូវ​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន​ដូចជា ៖

1.​    ​– បញ្ចុះទម្ងន់​កុំ​ឲ្យ​លើស​ឲ្យ​សោះ​
2.​    ​– ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​
3.​    ​– ប្រសិនបើ​អ្នក​សេពសុរា ត្រូវ​ផឹក​នៅក្នុង​កម្រិត​មធ្យម ឬ​ត្រូវ​បញ្ឈប់​តែម្តង​
4.​    ​– ត្រូវ​ចេះ​ដោះស្រាយ​ភាព​តានតឹង ដូច​ជាការ​សម្រាក​បន្ធូ​រ​សាច់ដុំ និង​ការដក​ដង្ហើមវែងៗ​
5.​    ​– ចៀសវាង​ការ​ញុំ​ប្រៃ​ហួសហេតុ​ពេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com