អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ី អេហ្វ ជី ប្រចាំកម្ពុជា ទទួលបានពានរង្វាន់អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ ជាលើកទី ២
× ក្រុមហ៊ុន អ៊ី អេហ្វ ជី ប្រចាំប្រទេសកម្ពុជាបានលើកពានរង្វាន់ អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ ជាលើកទី ២ « Minor Food International Franchisee of the Year» ដោយត្រូវបានប្រគល់ដោយក្រុមហ៊ុនម្ចាស់ម៉ាក Minor Food Group ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកទទួលសិទ្ធិផ្តាច់មុខតាមបណ្តាប្រទេស ដែលធ្វើឡើងនៅទីក្រុងបាងកក ពីថ្ងៃ ២៤ ដល់២៦ ខែកញ្ញាកន្លងទៅថ្មីៗនេះ។
ការទទួលបានពានរង្វាន់នេះ ជាភាពជោគជ័យមួយរបស់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសទាំង ១០ ដូចជាប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា បារ៉ែន ប៉ាគីស្ថាន អារ៉ាប់រួម អូម៉ង់ អារ៉ាប់ប៊ីសាអូឌីត ម៉ាល់ឌីវ ដែលត្រូវបានវាយតម្លៃថា ជាក្រុមហ៊ុនជោគជ័យខ្លាំង ទាំងការលក់ យុទ្ធសាស្ត្រទីផ្សារថ្មីប្លែកស្របតាមអតិថិជន គុណភាពផលិតផល និងសេវាកម្មទៅតាមស្ដង់ដារប្រតិបតិ្ត សម្រាប់ហាង ដឹ ភីហ្សា ខមផេនី និង ហាង ស្វិន សិន។
លោក Paul Kenny អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minor Food Group បានមានប្រសាសន៍ថា ក្នុងការជ្រើសរើស ពានរង្វាន់អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ (Franchisee of The Year) ត្រូវបានវាយតម្លៃជាខ្លាំងលើភាពជាដៃគូរវាងម្ចាស់ម៉ាក និងអ្នកទទួលសិទ្ធិ និងធ្វើការសិក្សាលើអ្នកទទួលសិទ្ធិប្រចាំប្រទេសណាដែលផ្តល់នូវលទ្ធផលល្អ ខិតខំពុះពារធ្វើយ៉ាងណាឲ្យស្តង់ដារប្រតិបត្តិឱ្យល្អឥតខ្ចោះ អនុវត្តនូវការបង្ហាញផលិតផលថ្មី ដើម្បីបំពេញចិត្តអតិថិជន ១០០ភាគរយ។ «យើងមានមោទនភាព ក្នុងការប្រគល់ពានដ៏អស្ចារ្យនេះជូនដល់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ប្រចាំប្រទេសកម្ពុជា នៅក្នុងឱកាសដ៏ពិសេសនេះ»។ នេះជាការបញ្ជាក់របស់លោក Paul Kenny។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក ទេព វីរៈ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណជាពិសេស ដល់កំលាំងសាមគ្គីភាពដ៏រឹងមាំរបស់បុគ្គលិកទាំង ១,៣០០នាក់ ដែលបានខិតខំបម្រើសេវាកម្មល្អឥតខ្ចោះជូនដល់អតិថិជនប្រកបដោយស្នាមញញឹម។ គួររម្លឹកផងដែរថា នេះជាលើកទី២ហើយរបស់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ក្នុងការទទួលពាននេះ ដែលលើកទី១ គឺនៅឆ្នាំ២០១៦។
ជាការអបអរសាទរជាពិសេស ដល់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ( អិចប្រេស ហ្វូដ គ្រុប ) ក្នុងការទទួលពានរង្វាន់អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ ជាលើកទី ២ នៅទីក្រុង បាងកក ប្រទេសថៃ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អ៊ី អេហ្វ ជីបានប្រារព្ធនូវ Customer Appreciation Day ដើម្បីតបស្នងដល់អតិថិជនដែលបានគាំទ្រកន្លងមកនូវកម្មវិធីពិសេសមិនធ្លាប់មាន គឺ ទិញ ១ ថែម ១ គ្រប់ផលិតផលទាំងអស់ នៅ ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េម ស្វិនសិន និងហាងការ៉េម ដេរីឃ្វីន គ្រប់សាខាទូទាំងប្រទេស នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ មួយថ្ងៃពេញតែម្ដង។
ក្រុមហ៊ុន EFG Cambodia ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន RMA Cambodia បានបង្កើតឡើងកាលពីឆ្នាំ ២០០៥ ដែលមកដល់សព្វថ្ងៃនេះបាននាំចូលម៉ាកផលិតផលល្បី លើពិភពលោកចំនួន ៥ ដូចជាង ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េមស្វិនសិន ហាងការ៉េម ដេរីឃ្វីន ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ហាងបាប៊ីឃ្យូ ផ្លាហ្សា និង ហាង ដឹ ខូហ្វី ខ្លឹប ដែលមានជាង ៦៣ ហាង កំពុងដំណើរការប្រតិបត្តិទូទាំងប្រទេស។
© រក្សាសិទ្ធិដោយ thmeythmey.com