អត្ថបទពាណិជ្ជកម្ម
Raintree និង SmallWorld ចាប់ដៃគ្នា​ដើម្បី​ព​ន្លឿ​ន​សន្ទុះ​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា
21, Oct 2019 , 5:55 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី ២១ ខែតុលា​ឆ្នាំ ២០១៩ - Raintree និង SmallWorld ដែលជា​ក្រុមហ៊ុន​កសាង​ប្រព័ន្ធ​អេកូ​ដ៏​សកម្ម​ពីរ ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា បានប្រកាស​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​រួមការ​ងារ (co-working space) ឈ្មោះថា SmallWorld Realty នៅក្នុង​អគារ Raintree​។ កិច្ចសហការ​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​ការគាំទ្រ​បន្ថែមទៀត ដល់​សហគមន៍​អាជីវកម្ម​បើក​ថ្មី (Startup) ដែល​កំពុង​លូតលាស់​នៅ​កម្ពុជា​។​
 
Raintree​បាន​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​រូបភាព​ផ្សេងៗ តាំងពី​ចាប់កំណើត​នៅ​ឆ្នាំ ២០១៦ មកម្ល៉េះ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៩ Raintree បាន​ចូលរួម​ស្រាវជ្រាវ និង សរសេរ​របាយការណ៍​ស្តីពី​ទិដ្ឋភាព នៃ​សហគមន៍​អាជីវកម្ម​បើក​ថ្មី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ សព្វថ្ងៃ​ក្រុមហ៊ុន​ដែល​ចាប់​ទីតាំងនៅ Raintree រួមមាន Microsoft, Viber, Grab, Havas Socialyse, Havas Champagne, និង Saturday Kids/Coding Cats​។​



​កញ្ញា Zoë Ng នាយក​គ្រប់គ្រង​របស់ Raintree បាន​លើកឡើងថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ពីរ​នាំមុខ​ក្នុង​វិស័យ​សហគមន៍ អាជីវកម្ម​បើក​ថ្មី (Startup) ពួកយើង​គិតថា​ការ​ចាប់ដៃគ្នា​រវាង SmallWorld និង Raintree ជា​ឱកាស​មួយ​ដ៏​ល្អ ប្រសើរ​មួយ ដើម្បី​ធ្វើឱ្យ​សហគមន៍​បច្ចេកវិទ្យា​យើង​មាន​ដំណើរការបាន​កាន់​តែ​ល្អប្រសើរ និង​រីកលូតលាស់​កាន់តែ ឆាប់រហ័ស​»​។​

​កញ្ញា Zoë Ng បាន​បន្ថែមថា​៖ «Raintree តែងតែ​ស្វែងរក​ដៃគូ​សហការ​យូរអង្វែង​ជាមួយ​អ្នក​លេចធ្លោ ក្នុង​វិស័យនេះ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ SmallWorld មាន​បេសកកម្ម​ដូច​យើង​នៅក្នុង​វិស័យ​សហគមន៍ អាជីវកម្ម​បើក​ថ្មី (Startup) ផ្នែក​បច្ចេកវិទ្យា ហើយ​ពួកយើង​មាន​សេចក្តីរំភើប​យ៉ាងខ្លាំង ជាមួយនឹង​សក្តានុពល​ថ្មីៗ ដែល​នឹង​កើតចេញ ពី​កន្លែងធ្វើការ​រួម​ថ្មី​មួយ​នេះ​នៅ Raintree»​។



​លោក ធុល រិទ្ធី  សហ​ស្ថាបនិក SmallWorld Realty បាន​លើកឡើងថា​៖ «​ការសហការ​របស់​យើង​ជាមួយ Raintree កើតឡើង ដោយសារ​ចក្ខុវិស័យ​នៃ​ការបង្កើត​សហគមន៍​ជាមួយគ្នា ហើយ​និង​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង គោលបំណង​សម្រេច​ឱ្យបាន​នូវ​គោលដៅ​រួមមួយ គឺ​ការលើកស្ទួយ​សហគមន៍​អាជីវកម្ម​បើក​ថ្មី (Startup) នៅ​កម្ពុជា ទៅកាន់​កម្រិត​ថ្មី​មួយទៀត​»​។

​លោក ធុល រិទ្ធី  បាន​បន្ដថា​៖ «​ពួកយើង​កំពុង​ផ្តោតលើ​ការទាក់ទាញ អតិថិជន​ដែលមាន​កំណត់ត្រា​ល្អៗ និង​មាន​ប្រវត្តិ​យូរហើយ នៅក្នុង​សហគមន៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា​។ នេះ​គឺជា​កន្លែង​ដែល​សហគ្រិន​និង​ស្ថាបនិក​អាច​នាំ​វិនិយោគិន ដែលមាន​សក្តានុពល មក​វាយតម្លៃ​លើ​ប្រតិបត្តិការ​របស់​ពួកគេ​ក៏ដូចជា​បុគ្គល​និង​ក្រុម​ដែល​ពួកគេ​ចង់​សហការ​ជាមួយ​ផងដែរ​»​។​



​ការសហការ​រវាង Raintree និង SmallWorld Realty តំណាងឱ្យ​ស្មារតី​នេះ​។ សហគមន៍​អាជីវកម្ម​បើក​ថ្មី (Startups) ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយចំនួន នៅ​កម្ពុជា បាន​ចាប់​ទីតាំងនៅ​កន្លែង​នេះ​ស្រាប់ ហើយ​យើង​ក៏​ចង់​ទាក់ទាញ និង​កសាង​ក្រុម​ដែលមាន​ទេពកោសល្យ​ជាច្រើន​ទៀត​មក​ទីនេះ នៅ​ថ្ងៃមុខ​ផងដែរ​។​

​លោក ជី សិលា នាយក​ប្រតិ​បិ​ត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​«​សប្បាយ​» និង​ដៃគូរ​របស់ SmallWorld ហើយក៏​ជា​អ្នកគាំទ្រ ការសហការ​រវាង Raintree និង​SmallWorld បាន​និយាយថា​៖ “​អនាគត​របស់​សេដ្ឋកិច្ចកម្ពុជា គឺ​ផ្អែកលើ​ការវិនិយោគ ផ្នែក​បច្ចេកវិទ្យា សហគ្រិនភាព និង​នវានុវត្តន៍​»​។​









​(អត្ថបទពាណិជ្ជកម្ម)

Tag:
 Redhill
© រក្សាសិទ្ធិដោយ thmeythmey.com