ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
ឆៀករថយន្តចល័តនៅឧត្តរមានជ័យ កោះកុង ត្បូងឃ្មុំ និងស្វាយរៀងដល់ថ្ងៃទី២៥ តុលា
21, Oct 2019 ,
7:19 pm
រូបភាព
កម្មវិធីឆៀករថយន្តចល័តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត MPWT
×
ដោយ:
ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា នេះ ក្រសួងសារធារណការ និងដឹកជញ្ជូន រៀបចំកាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តនៅខេត្តឧត្តរមានជ័យ កោះកុង ត្បូងឃ្មុំ និងស្វាយរៀង មុនបន្តទៅតាមបណ្តាខេត្តផ្សេងៗទៀត។
ដូចជាការគ្រោងទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំកាលវិភាគសម្រាប់ចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័តនៅតាមបណ្តាខេត្ត តាំងពីដើមឆ្នាំ២០១៩មក។ មកដល់ខែតុលានេះ គឺដល់វេនខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ កោះកុង និងស្វាយរៀង។
ថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងចុះទៅដល់ខេត្តស្ទឹងត្រែង ព្រៃវែង តាកែវ និងកំពង់ធំ។ សម្រាប់ខេត្តមណ្ឌលគិរី កំពង់ធំ ត្បូងឃ្មុំ និងតាកែវ នឹងត្រួតពិនិត្យបច្ចេកទេសយានជំនិះនៅថ្ងៃទី៤-៨ ខែវិច្ឆិកា។ នៅថ្ងៃទី១៨-២២ ខែវិច្ឆិកា ដល់វេនខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ ស្វាយរៀង និងកំពត។ រហូតដល់ថ្ងៃទី២៥-២៩ ខែវិច្ឆិកា បន្តដល់ឧត្តរមានជ័យ កំពត ស្វាយរៀង និងពោធិ៍សាត់ ដដែល។
សម្រាប់ខែធ្នូ ក្រសួងនឹងបន្តចុះត្រួតពិនិត្យ ចាប់ពីថ្ងៃទី២-២៧។ នៅខេត្តព្រៃវែង ប៉ៃលិន កែប និងតាកែវ ថ្ងៃទី០២-០៦។ ថ្ងៃទី០៩-១៣ ខេត្តកោះកុង កំពត បន្ទាយមានជ័យ និងត្បូងឃ្មុំ។ រួចបន្តមកខេត្តកែប បន្ទាយមានជ័យ កំពង់ធំ និងតាកែវ វិញនៅថ្ងៃទី១៦-២០។ រហូតដល់ថ្ងៃទី២៣-២៧ចុងឆ្នាំ២០១៩ ត្រឡប់មកត្រួតពិនិត្យនៅខេត្តតាកែវ បន្ទាយមានជ័យ កោះកុង និងកំពង់ធំ។
បើតាមសេចក្ដីប្រកាសក្រសួងសាធារណការ ការចុះត្រួតពិនិត្យបច្ចេកទេសយានជំនិះដែលចល័តតាមបណ្តាខេត្តនេះ គឺដើម្បីបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ ដែលនាំឲ្យចំណេញពេលវេលា និងថវិកា ដោយម្ចាស់យានយន្តមិនចាំបាច់ធ្វើដំណើរមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅភ្នំពេញដូចមុនទៀតឡើយ។
ក្រសួងសាធារណការ បានបញ្ជាក់ថា ចំពោះយានយន្តដែលបានចុះបញ្ជីរួច(មានស្លាកលេខ)ត្រូវភ្ជាប់មកនូវ ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១ច្បាប់, ប័ណ្ណសម្គាល់យានយន្ត ១ច្បាប់,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១ច្បាប់ និងបង្កាន់ដៃបង់ប្រាក់១ច្បាប់។
បើករណីម្ចាស់យានយន្ត មិនទាន់ចុះបញ្ជីសុំសា្លកលេខ ត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬប័ណ្ណប៉ាតង់ ១ច្បាប់ បង្កាន់ដៃពន្ធនាំចូល១ច្បាប់ បង្កាន់ដៃបង់ប្រាក់១ច្បាប់ និងពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១ច្បាប់។ នេះបើសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម