ONE Championship
កីឡាជាតិ
ជាតិ
គូ​ឯក​លំដាប់​ពិភពលោក និង​ជំនួប​ពិសេស​ច្រើន​ទៀត​នឹង​បង្ហាញ​នៅ ONE: EDGE OF GREATNESS
21, Oct 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion កីឡាករ Nong-O Gaiyanghadao មិន​រង់ចាំ​យូរ​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ម្ដង​ទៀតឡើយ​។ ជើង​ខ្លាំង​ថៃ​វ័យ ៣២ ឆ្នាំ ដែល​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្រោយ​ឈ្នះ​ពិន្ទុ​កីឡាករ​អាល់​ហ្សេ​រី Brice Delval កាល​ខែ​មុន ត្រូវ​វិល​ទៅ​ប្រកួត​ក្នុង​កម្មវិធី ONE: EDGE OF GREATNESS នា​សង្វៀន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃ​សុក្រ​ទី ២២ ខែ វិច្ឆិកា ខាងមុខ​។ Nong-O នឹង​ជួប​មិត្ត​រួម​ជាតិ  Saemapetch Fairtex ក្នុងការ​ប្រកួត​គូ​ឯក​ដណ្ដើម​ខ្សែក្រវាត់​។




​    ​
Nong-O ជា​កូនសិស្ស​នៅ​ក្លិប​ប្រដាល់ Evolve របស់​សិង្ហ​បុរី និង​បាន​ចូលរួម​ប្រកួត ONE Super Series កាល​ខែមេសា​ឆ្នាំ ២០១៨​។ ក្រោយ​ឈ្នះ Fabio Pinca និង Mehdi Zatout អ្នកលេង​គុន​ថៃ Nong-O បាន​យកឈ្នះ​ជើង​ខ្លាំង​ចិន Han Zi Hao កាល​ខែកុម្ភៈ​ដើម្បី​កាន់​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Championship ដែល​ដាក់​ឲ្យ​ប្រកួត​លើកដំបូង​។ ម្ចាស់​ខ្សែក្រវាត់​រូបនេះ​ការពារ​ខ្សែក្រវាត់​ពីរលើក​បាន​ជោគជ័យ លើ​កីឡាករ​ជប៉ុន Hiroaki Suzuki និង Delval មុននឹង​ឡើង​ការពារ​ខ្សែក្រវាត់​លើក​ទី​៣​នៅ​សិង្ហ​បុរី​នា​ចុងខែ វិច្ឆិកា​។ ចំណែក Saemapetch ទទួលជោគជ័យ​យ៉ាង​ត្រចះត្រចង់​លើ​នៅ​កម្មវិធី ONE Super Series​។  Saemapetch បានបង្ហាញ​ខ្លួន​នៅ​ខែ កក្កដា ឆ្នាំ ២០១៨ ហើយ​កីឡាករ​វ័យ ២៥ ឆ្នាំ​មកពី Pattaya បាន​បង្កើត​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ជា​បន្តបន្ទាប់​។ អ្នក​ប្រដាល់​មកពី​ក្លិប Fairtex បាន​យកឈ្នះ Alaverdi Ramazanov និង Ognjen Topic ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​។



​ក្រៅពី​គូ​ឯក កីឡាករ​ម្ចាស់​ស្រុក Amir Khan ត្រូវ​ជួប​ជើង​ខ្លាំង​ម៉ាឡេស៊ី  Ev “E.T.” Ting ក្នុង​លំដាប់​គូ​ឯក​រង​។ កីឡាករ​ទាំងពីរ​សុទ្ធ​ជា​ជើង​ខ្លាំង​ក្នុង​ពិភព​គុន​ចម្រុះ​លើ​ប្រភេទ​ទម្ងន់ lightweights​។ Khan ជា​ជើងឯក Muay Thai សញ្ជាតិ​សិង្ហ​បុរី​ដែល​ហ្វឹកហាត់​នៅ​ក្លិប Evolve និង​ជា​កីឡាករ​ដែល​តែងតែ​ធ្វើ​ឲ្យ​ដៃគូ​សន្លប់​ជារឿយៗ​។ កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​មាន​អត្រា​បញ្ចប់​គូប្រកួត​រហូតដល់ ៩១ ភាគរយ​។ គេ​បញ្ចប់​កីឡាករ​គុន​ចម្រុះ​ជើងចាស់ Adrian Pang និង​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Honorio Banario​ដែលមាន​ជំនាញ​ប្រកួត​ស្រដៀង​នឹង​គូបដិបក្ខ «E.T.»​ដែរ​។

Ting ជា​ជើងឯក New Zealand featherweight champion មកពី​ក្លិប Auckland MMA​។ Ting បាន​យកឈ្នះ​Daichi Abe, Edward Kelly, និង​អតីត ONE Welterweight World Champion កីឡាករ Nobutatsu Suzuki​។ វា​ច្បាស់​ជា​ល្អមើល​ជាមិនខាន​ពេល Ting ជួប​កីឡាករ​ម្ចាស់ផ្ទះ​ដែល​សម្បូរ​ដោយ​អ្នកគាំទ្រ​។


​នេះ​ជា​កម្មវិធី​ប្រកួត​នៅ ONE: EDGE OF GREATNESS៖

Nong-O Gaiyanghadao vs. Saemapetch Fairtex (ONE Bantamweight Muay Thai World Title)
Amir Khan vs. Ev Ting (mixed martial arts – lightweight)
Maira Mazar vs. Tiffany Teo (mixed martial arts – women’s strawweight)
Alex Silva vs. Peng Xue Wen (mixed martial arts – strawweight)
Dejdamrong Sor Amnuaysirichoke vs. Muhammad Imran (mixed martial arts – strawweight)
          Troy Worthen vs. Chen Lei (mixed martial arts – bantamweight)
          ​Rahul Raju vs. Ahmed Mujtaba (mixed martial arts – lightweight)
Petchmorrakot Petchyindee Academy vs. Charlie Peters (ONE Super Series Muay Thai – featherweight)

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMAwww.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS​។

© រក្សាសិទ្ធិដោយ thmeythmey.com