ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ស្ត្រេ​សសោះ​ក៏​អាច​ពុក​ឆ្អឹង​បានដែរ​?
18, Aug 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រេ្ត​ស ឬ​ហៅថា​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែល​ច្រើនតែ​គេ​ចាត់ទុកថា​ជា​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​សរសៃឈាម បញ្ហា​ក្រពះ​ពោះវៀន បាក់​ទឹកចិត្ត និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​នោះ​ឥឡូវនេះ​ចាប់ផ្តើម​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​អ្នក​ហើយ​។ វា​មាន​ឥទ្ធិពល​អវិជ្ជមាន​មួយ​ទៅលើ​ឆ្អឹង និង​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​គ្រូពេទ្យ​ភ្ញាក់ផ្អើល​ដែរ ដោយសារតែ​មនុស្ស​វ័យ​កណ្តាល​អាចមាន​ជំងឺ​ពុក​ឆ្អឹង​ដោយសារតែ​ស្ត្រេ​ស​នេះ​។ ការ​គេង​មិន​គ្រប់គ្រាន់ មិនសូវ​ធ្វើ​សកម្មភាព​រាងកាយ និង​ចំណាយពេល​ធ្វើការ​យូរ​នឹង​បង្កើន​ភាព​ស្ត្រេ​ស​ដល់​រាងកាយ​ដែរ​។​



​ខណៈដែល​កម្រិត​ស្ត្រេ​ស​មួយចំនួន​ធម្មតា​នោះ តែ​នៅពេល​ស្ត្រេ​ស​ក្លាយទៅជា​រឿង​រ៉ាំរ៉ៃ និង​ខ្លាំង​ហើយ​នោះ វា​អាច​នឹង​បង្កបញ្ហា​ច្រើន​ដល់​រាងកាយ​ទៀត​។ ដំបូង​ឡើយ នៅពេល​ស្ត្រេ​ស​កើនឡើង​ខ្លាំង រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន Cortisol ដែល​នាំ​ឲ្យ​រំខាន​ដល់​ការសាងសង់​ឆ្អឹង​បន្ថែម​។ តាមពិត រាងកាយ​បញ្ចេញ​ជាតិ​កាលស្យូម​ពី​ឆ្អឹង​ដើម្បី​រក្សា​តុល្យភាព pH របស់​អ័រម៉ូន Cortisol នេះឯង​។ ទី​ពីរ នៅពេល​ស្ត្រេ​ស​ខ្លាំង មនុស្ស​ម្នាក់​ងាយ​នឹងមាន​ទម្លាប់​ញ៉ាំ​ច្រើន គេង​មិន​លក់ និង​លែង​ចង់​ហាត់ប្រាណ​ទៀត​។ ដូច្នេះ​កត្តា​ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​ឆ្អឹង​កាន់តែ​ពុក​។

​អ្នកជំនាញ​ខាង​ឆ្អឹង​បាន​ណែនាំ​ថា កាលណា​អ្នក​ស្ត្រេ​ស​ច្រើន​បែបនេះ​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ឬ​ថ្នាំ​បំប៉ន​កាល់ស្យូម​ជា​ទៀងទាត់​ក្រោយពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​។ ចូរ​យកចិត្តទុកដាក់​ទៅលើ​តម្រូវការ​ជីវជាតិ​របស់​រាងកាយ​ផង​។ ការធ្វើសកម្មភាព​រាង​កាយ ឬ​ហាត់ប្រាណ​គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ​។ អ្នក​ក៏​អាចអនុវត្ត​លំ​ហាត់ប្រាណ​យូ​ហ្គា និង​តាំងសមាធិ​ដើម្បី​បំបាត់​ស្ត្រេ​ស​បានដែរ​។ ក្រោយពី​ឈានដល់​អាយុ ៣៥​ឆ្នាំ​ហើយ ចូរ​ពិនិត្យ​ទៅលើ​កំហាប់​ឆ្អឹង​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com