ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន៖ បើគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺទាល់តែដោះលែងលោក ខៀវ សំផន វិញ
× ភ្នំពេញ៖ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស(២៣ តុលា ១៩៩១) បានដាក់បញ្ជូលនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ ដូច្នេះមិនចាំបាច់ត្រូវគោរពទៀតទេ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី២២ តុលានេះ។
ថ្លែងចំពោះមុខមន្ត្រីរដ្ឋាភិបាល និងសិស្សិនិស្សិត សម្ដេច ហ៊ុន សែន បាននិយាយថា ខ្លឹមសារនៅក្នុងកិច្ចព្រៀមទីក្រុងប៉ារីស មិនបានចែងពីចំណុចកាត់ទោសមេដឹកនាំខ្មែរក្រហមឡើយ ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល ចង់សង្កត់ធ្ងន់ថា បើឱ្យតម្លៃលើកិច្ចព្រមពៀងនេះ គឺស្មើឱ្យតម្លៃលើពួកខ្មែរក្រហម។
«បើគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺទាល់តែដោះលែងលោក ខៀវ សំផន វិញ»។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ដែលបានបន្ថែមថា បើគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ ប្រទេសកម្ពុជាក៏គ្មានរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញដែរ។
សម្រាប់សម្ដេច ហ៊ុន សែន ការឱ្យតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ប្រសើរជាងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
Tag:
ហ៊ុន សែន
កិច្ចព្រមព្រៀងទីក្រុងប៉ារីស
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com