អន្តរជាតិ
អាមេរិក​ទុក​ទាហាន​ខ្លះ​ក្បែរ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ស៊ី​រី​
22, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: VOA
​សហរដ្ឋអាមេរិក កំពុង​រក្សា​ទាហាន​ខ្លះ​ទុក​នៅក្បែរ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​ស៊ី​រី ដើម្បី​ការពារ​រោងចក្រ​ទាំងនោះ កុំឱ្យ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដណ្ដើម​យកបាន​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​លោក Mark Esper ដែល​បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​។​
 
​ក្បួន​រថយន្ត​ជាង​១០០​គ្រឿង ដែល​ដឹក​ទាហាន​អាមេរិកាំង បាន​ឆ្លង​ចូល​ប្រទេស​អ៊ីរ៉ាក់ ពី​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ដែលជា​ផ្នែក​មួយ​នៃ​ការ​ដកទ័ព​អាមេរិក​ចេញពី​ប៉ែក​ខាងជើង​ប្រទេស​ស៊ី​រី​។ ការ​ដកទ័ព​អាមេរិក​នេះ ត្រូវបាន​បញ្ជា​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។​
 
​ប៉ុន្តែ លោក Esper មានប្រសាសន៍ថា ទាហាន​អាមេរិកាំង​ខ្លះ នៅតែ​ល្បាត​ក្បែរ​រោងចក្រ​ចម្រាញ់​ប្រេង​ទាំងនោះ ជាមួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ដែល​ដឹកនាំ​ដោយ​ពួក​ឃឺ​ដ​។​
 
​កាលពី​ថ្ងៃអាទិត្យ លោក ត្រាំ មានប្រសាសន៍​តាម​បណ្ដាញ Twitter ថា «​‍​ពួកយើង ការពារ​ប្រេង​បាន​ហើយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com