ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មួយថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ដឹងថា​មាន​ប្រយោជន៍​អី​ខ្លះទៅ​?
23, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​នឹង​បង្ក​ជា​ផលវិបាក​ច្រើន​ដល់​សុខភាព​ដូចជា​ជំងឺ​បេះដូង និង​ជំងឺ​តម្រងនោម បើសិនជា​មិនបាន​គ្រប់គ្រង​ត្រឹមត្រូវ​។ ដូច្នេះ យក​ល្អ​គួរតែ​ថែរក្សា​សម្ពាធ​ឈាម​ស្ថិតក្នុង​កម្រិត​ធម្មតា ១២០/៨០ mm Hg​។ ថ្វីបើ​របប​អាហារ និង​ការហាត់​ប្រាណ​គឺជា​សកម្មភាព​ដំបូង​ដែល​ត្រូវធ្វើ​ដើម្បី​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​ក៏ដោយ ក៏​ការប្រើ​ថ្នាំ​រួម​ជាមួយនឹង​ការ​ញ៉ាំ​ផ្លែ​ប៉ោម​អាច​នឹង​ពង្រឹង​ដល់​ស្ថានភាព​ជំងឺ​កាន់តែ​ល្អ​ថែមទៀត​ដែរ​។ ​



​តើ​អ្នកមាន​ឆ្ងល់​អំពី​រឿងនេះ​ដែរ​ទេ​?

​ផ្លែ​ប៉ោម​និង​ជំងឺ​លើស​សម្ពាធ​ឈាម​

​ផ្លែ​ប៉ោម​មួយ​ផ្លែ​ផ្តល់​ជា​ជាតិ​ប៉ូ​តា​ស្យូ​ម ១១៧​ក្រាម ដែលមាន​ប្រយោជន៍​ដល់​ការគ្រប់គ្រង​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​បាន​។ ផ្លែឈើ​ដ៏​ល្អ​មួយ​នេះ​ក៏មាន​នាទី​បញ្ចុះ​ទឹកនោម​ដែរ ដូច្នេះ​វា​នឹង​បង្កើន​ការ​នោម និង​ជួយ​ដល់​សម្ពាធ​ឈាម​កាន់តែ​ស្ថិតក្នុង​សភាព​ធម្មតា​ថែមទៀត​។ វា​នឹង​បញ្ចុះ​សម្ពាធ​ក្នុង​តម្រងនោម​តាមរយៈ​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ជាតិ​សូ​ដ្យូ​ម ដូច្នេះ​ជាតិ​ទឹក​ក្នុង​រាងកាយ​នឹងមាន​តុល្យ​ភាពល្អ​។ មួយវិញទៀត ផ្លែ​ប៉ោម​មាន​ជាតិ​ផ្អែម ៤០​ភាគរយៈ​ប៉ុណ្ណោះ ដូច្នេះ​វា​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ ក្រៅពីនេះ វត្តមាន​របស់​អង់​ទី​អុកស៊ីដ​ង់​នឹង​បង្ការ​កោសិកា​មិន​ឲ្យ​ខូចខាត​ដោយសារ​រ៉ាឌីកាល​សេរី នឹង​បន្ថយ​ជំងឺ​បេះដូង​។

​ទឹក​ផ្លែ​ប៉ោម​មិន​ត្រឹមតែ​ជា​អាហារ​ដ៏​ល្អ​បំផុត​ដោយសារ​តែមាន​ជីវជាតិ​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សម្បក​នឹង​ទទួលបាន​សារធាតុ Phytochemical ជាច្រើន​ដែល​អាច​ប្រឆាំងនឹង​ជំងឺមហារីក និង​ជំងឺ​បេះដូង​សរសៃឈាម​បាន​ទៀតផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com