អត្ថបទពាណិជ្ជកម្ម
Vietjet ផ្តល់​សំបុត្រ​មានតម្លៃ ០ ដុល្លារ សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់
22, Oct 2019 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩៖ ដើម្បី​អបអរ​ក្នុង​រដូវ​កាល​បុណ្យទាន​នៅ​ចុងឆ្នាំ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​ផ្តល់​ប្រ​ម៉ូ​សិន​យក្ស​ដ៏​អស្ចារ្យ​មួយ តាមរយៈ​ការផ្តល់ជូន​សំបុត្រ​ហោះហើរ​មានតម្លៃ​ចាប់ពី ០ ដុល្លារ​អាមេរិក រាប់លាន​សន្លឹក សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់​របស់ Vietjet​។ សំបុត្រ​ហោះហើរ​ជាច្រើន នឹងត្រូវ​ផ្តល់​ឲ្យ អំឡុង​ថ្ងៃ​មាស​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់ទី​២៤ ខែតុលា ឆ្នាំ​២០១៩​។ អំឡុងពេល​នៃ​ការហោះហើរ​សម្រាប់​សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។

​សំបុត្រ​ហោះហើរ​ក្នុង​ប្រ​ម៉ូ​សិន​ទាំងនេះ មាន​សុពលភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ទាំងអស់​របស់ Vietjet ក្នុងប្រទេស​វៀតណាម និង​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់ រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ សិង្ហ​បុរី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់ ដែល​ត្រូវបានប្រតិបត្តិ​ដោយ​ក្រុមហ៊ុន Thai Vietjet​។



​សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​សម្រាប់​ការហោះហើរ​ទាំងអស់ រវាង​ប្រទេស​វៀតណាម និង​ជប៉ុន អា​ចរក​ជាវ​បាន​គ្រប់ពេល​ទាំងអស់ អំឡុង​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ​។

​ទទួលយក​សំបុត្រ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ ដើម្បី​ចាប់ផ្តើម​ហោះហើរ​ពី​ខេត្តសៀមរាប ទៅកាន់​ទីក្រុង​ហាណូយ និង​បន្ត​ចូលរួម​អបអរ​រដូវ​កាល​បុណ្យទាន​ទូទាំង​អាស៊ី​។ សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​ទាំងអស់នេះ អា​ចរក​ជាវ​បាន​តាមរយៈ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» ឬ​នៅលើ Facebook តាមរយៈ https://www.facebook.com/vietjetcambodia (​ដោយ​គ្រាន់តែ​ចុច​លើ​ប្រអប់ «Booking»)​។ អតិថិជន​ទាំងអស់ ក៏​អាច​កក់​សំបុត្រ​ហោះហើរ​បាន​តាមរយៈ​លេខ​ទូរស័ព្ទ +8419001886 ឬ​តាមរយៈ​ភ្នាក់ងារ​ផ្លូវការ និង​ការិយាល័យ​លក់​សំបុត្រ ផងដែរ​។

​លោក Nguyen Thanh Son អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet មានប្រសាសន៍ថា​៖ «​ប្រ​ម៉ូ​សិន​របស់ Vietjet មានបំណង​ផ្តល់ឱកាស​ហោះហើរ​បន្ថែម​ទៀត សម្រាប់​ទាំង​អ្នកដំណើរ​ក្នុងស្រុក និង​អន្តរជាតិ​។ ក្រុមហ៊ុន Vietjet លើកទឹកចិត្ត​ឲ្យ​អ្នកដំណើរ​ទាំងអស់ ទិញ​សំបុត្រ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច ដើម្បី​ទទួល​បានការ​សន្សំសំចៃ​កាន់តែច្រើន និង​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​រដូវ​កាល​បុណ្យទាន នាពេល​ខាងមុខនេះ​។ ក្រុមហ៊ុន Vietjet ក៏​កំពុងមាន​គម្រោង​ក្នុង​ការបន្ត​ការបង្កើន​ការហោះហើរ ដើម្បី​បំពេញ​តាម​តម្រូវការ​អតិថិជន​»​។

​ជាមួយនឹង​ការ​មាន​បណ្តាញ​ផ្លូវ​ហោះហើរ​ដ៏​ទូលំទូលាយ ចំនួន ១២៩ ខ្សែ ដែល​ភ្លា​ប់​គោលដៅ​ក្នុងស្រុក និង​អន្តរជាតិ​ល្បីល្បាញ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​កម្ពុជា និង​វៀតណាម ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ក្លាយជា​ជម្រើស​ដ៏​ពេញនិយម​សម្រាប់​អ្នកដំណើរ ដោយសារតែ​ការផ្តល់ជូន​កាលវិភាគ​ហោះហើរ​ដ៏​មាន​អត្ថប្រយោជន៍ សេវា​ប្រកបដោយ​គុណភាព និង​សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ​។

​រីករាយ​នឹង​ការហោះហើរ​ជាមួយនឹង Vietjet និង​ដើរ​កម្សាន្ត​ទូទាំងប្រទេស​វៀតណាម ឬ​ធ្វើដំណើរ​ទូទាំង​អាស៊ី ដើម្បី​ទទួលយក​បទពិសោធ​នៃ​អច្ឆរិយ​ធម្មជាតិ វប្បធម៌​ពិសេស​ប្លែក​ពី​គេ និង​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ក្នុងតម្លៃ​សមរម្យ​។ មិន​ថា​លោកអ្នក​ចង់ទៅ​ដើរ​កម្សាន្ត​នៅ​ទីក្រុង​ហាណូយ ហូជីមិញ ទីក្រុង​បុ​រា​ណ្យ Hue ឬក៏​ទស្សនា​ការប្រកួត​កីឡា​ស៊ូ​មូ ក្នុង​ទីក្រុង​តូ​ក្យូ ក៏ដោយ សូម​ចូលទៅ​កាន់ www.vietjetair.com ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់លោក​អ្នកជា​មួយ​នឹង​សំបុត្រ​ហោះហើរ​រាប់លាន​សន្លឹក ដែលមាន​តម្លៃ​ត្រឹមតែ ០ ដុល្លារ​។ 

Vietjet តែងតែ​បើកផ្លូវ​ហោះហើរ​ថ្មី​ជាច្រើន ដើម្បី​ផ្តល់ឱកាស​ហោះហើរ​បន្ថែម​ទៀត ក្នុងតម្លៃ​ដ៏​សមរម្យ​សម្រាប់​គ្រប់គ្នា​។ ជាមួយនឹង​ស្មារតី​នៃ​ការ​ផ្តោតលើ «​សុវត្ថិភាព សុភមង្គល តម្លៃ​ទាប​សមរម្យ និង​ទៀងទាត់​ពេលវេលា​» ដែលជា​តម្លៃ​ស្នូល​របស់ខ្លួន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ពិត​ជាមាន​មោទនភាព​ណាស់ ក្នុងការ​បង្កើត​បទពិសោធ​ហោះហើរ​ប្រកបដោយ​ភាព​ចងចាំ​សម្រាប់​អ្នកដំណើរ​ទាំងអស់ នៅលើ​យន្តហោះ​ថ្មីៗ ដែលមាន​កៅអីអង្គុយ​ប្រកបដោយ​ផាសុខភាព ជម្រើស​អាហារ​ដ​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ​ចំនួន​៩​មុខ ដែល​ត្រូវបាន​បម្រើ​ដោយ​បុគ្គលិក​ដ៏​រួសរាយ​រាក់ទាក់ និង​ផ្តល់ជូន​សេវា​ទំនើបៗ​ជាច្រើន​ផ្សេងទៀត​៕

​មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
​មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​វិស្សមកាល​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com